ខ្សែ
ការពារឆ្វេង Felipe Luis
បានបង្ហើបថាខ្លួនគ្មានបំណងចង់ចាកចេញពី Chelsea នោះទេ
ទោះជាមានព័ត៌មានលេចឮថាអាចនឹងផ្លាស់ទៅក្លិបចាស់ Atletico
Madrid វិញក៏ដោយ។
កីឡាករវ័យ២៩ឆ្នាំរូបនេះ
មិនសូវបានលេងជាជម្រើសដំបូងរបស់ក្រុមលោក Jose Mourinho ទេ
ដោយសារអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ទុកចិត្តកីឡាករ Cesar
Azpilicueta ជាង
ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថារូបគេនឹងអាចវិលទៅរកទ្រនំ
ចាស់។ យ៉ាងណាក្ដី អតីតកីឡាករ Atletico Madrid រូបនេះ
បានចេញមកនិយាយបដិសេធថា៖ “ខ្ញុំសប្បាយចិត្តនៅ Chelsea។
ខ្ញុំចង់បន្តនៅជាមួយក្លិបនេះរហូតដល់ចប់កុងត្រារបស់ខ្ញុំ”។
Luis បានផ្ទេរមកទឹកដី Stamford Bridge
កាលពីដើមរដូវកាលកន្លងទៅ
ប៉ុន្តែបានបង្ហាញខ្លួនតែ២៣ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំង
អស់របស់ Chelsea រដូវកាលនេះ៕