លោក Pasquale Marino អតីតអ្នកចាត់ការក្រុម Udinese បានលើកឡើងថា នៅក្នុងពិភពបាល់ទាត់នេះ មានតែ Lionel Messi, Cristiano Ronaldo ឬអាច Zlatan Ibrahimovic ម្នាក់ទៀតប៉ុណ្ណោះ ដែលមានសមត្ថភាពលេងល្អជាងអតីតកូនក្រុមរបស់លោក Alexis Sanchez របស់ក្លិបកាំភ្លើងធំ Arsenal នាពេលបច្ចុប្បន្ន។
លោក Pasquale Marino អតីតអ្នកចាត់ការក្រុម Udinese
Alexis Sanchez កាលលេងឲ្យក្រុម Udinese ឆ្នាំ២០០៨
Marino គឺជាអ្នកចាត់ការមួយរូប ដែលជួយឲ្យ Sanchez ជាប់ក្នុងឈុតធំជម្រើសដំបូង របស់ក្រុម Udinese កាលពីឆ្នាំ២០០៨ បន្ទាប់ពីលោកទិញយកកីឡាករជម្រើសជាតិឈីលីរូបនេះ មកពីក្លិបប្រទេសឈីលី Cobrelo កាលពីឆ្នាំ២០០៦ ប៉ុន្តែត្រូវឲ្យក្លិប Colo-Colo ខ្ចីជើងសិន។
បុរសវ័យ៥២ឆ្នាំ Marino ជឿថា Sanchez នៅក្មេងនៅឡើយ វ័យទើបតែ២៦ឆ្នាំ អាចនឹងក្លាយជាកីឡាករល្អបំផុតលំដាប់ពិភពលោក។ លោកបាននិយាយថា៖ “គាត់មិនសមខ្លាំងដូចឥឡូវសោះ! ខ្ញុំគិតថាគាត់នឹងអាចរកគ្រាប់បាល់បញ្ចូលទីបាន ៣៥គ្រាប់ឡើងក្នុងមួយរដូវកាល មិនថានៅលីកប្រទេសណានោះទេ”។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះដដែល បានបន្តថា៖ “បើគាត់ពិតជាធ្វើបានដូច្នោះមែន គាត់នឹងមានសមត្ថភាពប្រហាក់ប្រហែលនឹងកំពូលកីឡាករលំដាប់ពិភពលោក ២រូប Lionel Messi និង Cristiano Ronaldo ឬអាចមាន Zlatan Ibrahimovic ម្នាក់ទៀតប៉ុណ្ណោះ ដែលល្អជាង Alexis”។
Alexis Sanchez លេងឲ្យក្រុមជម្រើសជាតិឈីលី ទល់ប្រេស៊ីល (មិត្តភាព)
តាំងពីផ្ទេរពី Barcelona មកកាន់ Arsenal កាលពីដើមរដូវកាល២០១៤/១៥ នេះមក Sanchez បានបង្ហាញទម្រង់លេងយ៉ាងល្អ និងជាតួអង្គដ៏សំខាន់របស់ក្រុមកាំភ្លើងធំ ដោយក្នុងនោះខ្សែបម្រើប្រយុទ្ធរូបនេះ ចូលលេងសរុបបាន៣៩ប្រកួត នឹងស៊ុតឲ្យក្លិបនៅទីក្រុងឡុងដុងមួយនេះ បាន១៩គ្រាប់ផងដែរ។