មានរឿងនឹកស្មានមិនដល់ សម្រាប់ក្រុម Real Madrid ក្នុងការប្រកួតជាមួយក្រុមជាប់របង Atletico Madrid ក្នុងពានរង្វាន់ UEFA Champions League។ រដូវកាលមុន Real បានយកឈ្នះក្រុមលោក Diego Simeone ដោយសារតែបានខ្សែការពារ Sergio Ramos តែតមួយគ្រាប់នៅចុងតង់ទី២ ទើបមានឱកាសយកឈ្នះ៤-១ ខណៈដែលរដូវកាលនេះវិញគឺខ្សែប្រយុទ្ធ Chicharito ជាអ្នករកបានមួយគ្រាប់ដូចគ្នានៅចុងតង់ទី២ដែរ ទើបអាចធ្វើឱ្យក្រុមលោក Carlo Ancelotti មានវាសនាឡើងទៅវគ្គបន្តបាន។
តែអ្វីដែលធ្វើឱ្យមិត្តអ្នកអានប្រហែលជានឹងស្មានមិនដល់នោះ គឺ គ្រាប់បាល់របស់កីឡាករ២នាក់នេះ ស្ថិតនៅក្នុងពេលវេលាជាមួយគ្នា ពោលគឺ Ramos តែតចូលនៅ២:៤៨នាទីក្រោយចប់៩០នាទី ឯ Chicharito វិញក៏ស៊ុតចូលនៅ២:៤៨នាទីមុនចប់៩០នាទីដែរ កាលពីយប់មិញនេះ៕