សង្វៀន ប្រដាល់ MGM Grand Garden Arena ដែលត្រៀមស្វាគមន៍ការប្រកួតរវាងកំពូលអ្នកប្រដាល់លំដាប់ពិភពលោក ទាំង២ Floyd Mayweather និង Manny Pacquiao បានរៀបចំរួចរាល់ហើយ មុននឹងការប្រកួតមកដល់ នៅយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) នេះ។
សម្រាប់ការប្រកួតគ្នាដ៏ធំ ដែលពិភពលោកកំពុងតែទទឹងរង់ចាំ និងមានតម្លៃថ្លៃបំផុត ៣០០លានដុល្លារនេះ អាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន ១៦០០០នាក់នៅ MGM Grand។
យ៉ាងណាមិញ អ្នកប្រដាល់ទាំង២ បានធ្វើដំណើរទៅដល់ទីក្រុង Las Vegas អស់ហើយ ខណៈដែលអ្នកប្រដាល់អាស៊ីរបស់ប្រទេសហ្វីលីពីន Pacquiao ទៅដល់សណ្ឋាគារ Mandalay Bay តាំងពីយប់ថ្ងៃច័ន្ទ រីឯកំពូលអ្នកប្រដាល់អាមេរិក Floyd ទៅសម្រាកនៅ MGM Grand តែម្ដងម្សិលមិញ (ក្រោយ PacMan ១ថ្ងៃ)៕
ចង់ដឹងទិដ្ឋភាពនៅសង្វៀន MGM Grand យ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖