ក្លិប យក្សរបស់អេស្ប៉ាញ Real Madrid និង Atlético Madrid ត្រូវសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ពិន័យមិនឲ្យទិញដូរកីឡាករ ចំនួន២លើក ពោលគឺពិន័យក្រោយមិនឲ្យទិញដូរក្រោយចប់រដូវកាលនេះ និងខែមករារដូវកាលក្រោយទៀត។ នេះបើយោងតាមស្ថានីយ៍វិទ្យុអេស្ប៉ាញ Cadena SER និង Cadena COPE បានចេញផ្សាយ។
ការពិន័យរបស់ FIFA នេះ គឺដូចគ្នាទៅនឹងករណីដែល FIFA ធ្លាប់ពិន័យក្រុម Barcelona ដែរ គឺដោយសារតែការទិញចូលកីឡាករវ័យក្មេងមិនទាន់គ្រប់អាយុ។
សេចក្តីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា ក្លិប Atletico បានទទួលលិខិតដាក់ពិន័យពី FIFA ហើយ ខណៈដែល Real ក៏អាចនឹងទទួលបានក្នុងពេលឆាប់ៗនេះ។ នេះជាព័ត៌មានមួយ ដែលធ្វើឲ្យរសើបយ៉ាងខ្លាំងនៅលីកកំពូលរបស់អេស្ប៉ាញ La Liga ព្រោះសុទ្ធសឹងតែជាក្រុមខ្លាំងៗ ដែលត្រូវជាប់ពិន័យ៕