ក្រុមហ៊ុន
Apple លក់ iPhone បានជាង ៦១លានគ្រឿង កុំព្យូទ័រ Mac ៤,៥លានគ្រឿង និង
iPad បាន១២,៦លានគ្រឿង គិតត្រឹមត្រីមាសទីពីរខែមិនា ដើមឆ្នាំ
២០១៥នេះ
ហើយប្រាក់ចំណូលសរុបបានពីការលក់នោះចំនួន៥៨ពាន់លានដុល្លារ
និងប្រាក់ចំណេញសរុប ១៣,៦ពាន់លានដុល្លារ។
ប៉ុន្តែវានៅទាបជាងត្រីមាសទី១ (ត្រីមាសទី១ចប់ត្រឹមថ្ងៃទី២៧ ខែធ្នូ ២០១៤) នៅឡើយ ព្រោះចំនួនលក់ iPhone កាលពីត្រីមាសនោះបានរហូតដល់ទៅ៧៤,៥លានគ្រឿង គិតជាប្រាក់ចំណូលចំនួន ៧៤,៦ពាន់លានដុល្លារ និងប្រាក់ចំណេញ ១៨ពាន់លានដុល្លារ (តែដោយសារមានរដូវទិញឥវ៉ាន់ជាច្រើនក្នុងត្រីមាសទី១នោះ)។
តាមការបញ្ជាក់របស់ CEO ក្រុមហ៊ុន Apple លោក Tim Cook បានឱ្យដឹងថា ចំនួនលក់ iPhone ជាពិសេស iPhone 6/6 Plus កើនឡើងជាលំដាប់ (គិតជាភាគរយដល់ទៅ ៤០%) បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ Apple នឹងទទួលបានចំណូលហួសពីការស្មានទៅទៀតនៅត្រីមាសទី៣ ខែមិថុនាខាងមុខ ដោយសារមានវត្តមាន Apple Watch និង MacBook ស៊េរីថ្មីអេក្រង់ ១២អ៊ីញ ទៀតនោះ។
យ៉ាងណាក៏ដោយ សម្រាប់ Apple តួលេខទាំងអស់ខាងលើបញ្ជាក់ពីសញ្ញាវិជ្ជមាននិងការរីកចម្រើនជា លំដាប់សម្រាប់ជំនួញរបស់ខ្លួន បើធៀបនឹងឆ្នាំមុនៗកន្លងមក៕