ប្រុសៗ ជាច្រើន តែងតែចង់ណាត់ជួបជាមួយនឹងមនុស្សស្រីដែលខ្លួនស្រលាញ់។ ប៉ុន្តែនៅពេលដែលគូស្នេហ៍ឆ្លើយថាយល់ព្រមនោះ ពេលខ្លះក៏មានការព្រួយបារម្ភ និងខ្វាយខ្វល់ក្នុងចិត្តដែរ ដោយមិនដឹងថាត្រូវធ្វើអ្វីខ្លះ នៅថ្ងៃពិសេសនោះ។ ដូច្នេះចង់ដឹងពីវិធីសាស្ត្រគួរធ្វើអ្វីខ្លះនោះ សូមមើលនូវចំណុចសំខាន់ៗទាំង១២ ដូចខាងក្រោម៖
១. រៀបចំខ្លួន៖
មុនពេលដល់ថ្ងៃណាត់ជួបពិសេសនោះ អ្នកត្រូវធ្វើអ្វីៗឲ្យអារម្មណ៍របស់អ្នក មានភាពស្រស់ស្រាយសិន ដើម្បីត្រៀមខ្លួនឲ្យបានល្អ។ ឧទាហរណ៍៖ ដូចជា សម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ អានសៀវភៅ ច្រៀងបទចម្រៀងដែលខ្លួនចូលចិត្ត ឬធ្វើសកម្មភាពអ្វីដែលខ្លួនរីករាយ។ ម្យ៉ាងទៀត អ្នកត្រូវសម្អាតខ្លួន និងត្រៀមសំលៀកបំពាក់ឲ្យបានស្អាតផងដែរ។
២. សំអាតយានជំនិះ៖
បើអ្នកមានឡាន ត្រូវលាងសំអាត និងរៀបចំឲ្យបានស្អាត ឬយានជំនិះផ្សេងៗ ដែលអ្នកនឹងត្រូវធ្វើដំណើរក្នុងថ្ងៃពិសេសនោះ ត្រូវតែសម្អាតឲ្យស្អាតទើបល្អ។
៣. ជ្រើសរើសកន្លែងពិសេស សម្រាប់គូស្នេហ៍អ្នក៖
បើអ្នកមិនច្បាស់ថា មិនដឹងគូស្នេហ៍របស់អ្នកចូលចិត្តអ្វី ឬពេញចិត្តកន្លែងណាមួយទេ អ្នកគួរតែហ៊ានសួរ។ អ្នកចង់នាំនាង ទៅញ៉ាំអាហារពេលល្ងាចជាពិសេស ដូច្នេះគួរតែជ្រើសរើសទីកន្លែង ឬភោជនីយដ្ឋានណាមួយ ដែលនាងពេញចិត្តទើបមានន័យ។
៤. ជូនជាកាដូតូចអ្វីមួយដល់នាង៖
ឧទាហរណ៍៖ អ្នកអាចជូនដូចជា សូកូឡាមួយប្រអប់តូច ឬផ្កាកុលាបមួយទង។ ប៉ុន្តែបើអ្នកអាចដឹងពីចំណង់ចំណូលចិត្តរបស់នាង ថានាងចូលចិត្តផ្កាអ្វី ឬចូលចិត្តញ៉ាំសូកូឡាឬអត់នោះ កាន់តែប្រសើរថែមទៀត។
៥. បើកការសន្ទនាមុន និងនិយាយស្មោះត្រង់៖
អ្នកគួរតែនិយាយទៅកាន់នាងមុន អំឡុងពេលជួបគ្នាញ៉ាំអាហារពេលល្ងាចនោះ ហើយស្ដាំពីអ្វីដែលនាងនិយាយមកកាន់វិញ។
៦. អ្នកជាប្រុស គួរតែចំណាយលុយថ្លៃអាហារ៖
ដើម្បីបង្ហាញសន្តានចិត្តរបស់អ្នក អ្នកជាអ្នកបបួលនាងមកញ៉ាំអាហារពេលល្ងាចនោះ ដូច្នេះអ្នកត្រូវតែចំណាយលុយថ្លៃអាហារទាំងអស់នោះ (ប៉ាវ)។
៧. សួរនាំអំពីរឿងរាវ ជីវិតរបស់នាងខ្លះៗ៖
អ្នកត្រូវព្យាយាមស្ដាប់នាងឲ្យបានច្រើនល្អជាង ដោយអាចចោទជាសំនួរទៅលើជីវិតរស់នៅរបស់នាងជាដើម ប៉ុន្តែមិនត្រូវស្ងាត់ឈឹង ដោយគ្មានការសន្ទនានោះទេ។
៨. មើលភ្នែករបស់នាង៖
ការមើលភ្នែកពេលសន្ទនាជាមួយនាង វាបង្ហាញថាអ្នកចាប់អារម្មណ៍ដល់នាង និងយកចិត្តទុកដាក់ស្ដាប់ការសន្ទនារបស់នាង។
៩. អាចនិយាយកំប្លុកកំប្លែងឲ្យនាងសើច៖
បើអ្នកមានទំនុកចិត្តលើខ្លួនឯងខ្លាំង អ្នកអាចនិយាយអ្វី ធ្វើឲ្យនាងសើចជាការល្អ ប៉ុន្តែកុំដើរតួជាគ្រូបង្រៀន។
១០. សរសើរដល់នាង៖
ការសរសើរ គឺជាចំណុចមួយ ដែលធ្វើឲ្យនាងមានអារម្មណ៍ល្អៗ។ ដូច្នេះអ្នកត្រូវតែស្វែងរកចំណុចអ្វីមួយ ឬច្រើនរបស់នាង ដើម្បីសរសើរដល់នាង។
១១. ធ្វើសកម្មភាពអ្វីៗ ឲ្យនាងចងចាំល្អៗ៖
ឧទាហរណ៍៖ អ្នកអាចឈរទទឹមក្បែរគ្នា មើលទេសភាពជាដើម…។ ប៉ុន្តែមិនត្រូវឱបនាងទេ គ្រាន់តែឈរក្បែរនិយាយគ្នាជាការល្អបំផុត។
១២. ចុងបញ្ចប់នៃរាត្រីនោះ អ្នកអាចថើបនាង បើអាច៖
បើអ្នក និងនាងសន្ទនាគ្នា ស្ថិតក្នុងបរិយាកាសរ៉ូមែនទិកនោះ អ្នកអាចបញ្ចេញកាយវិការ ដោយការថើបបាន ដើម្បីបញ្ជាក់សេចក្ដីស្រលាញ់ និងភាពផ្អែមល្ហែមរបស់អ្នកចំពោះនាង ប៉ុន្តែត្រូវប្រាកដថានោះជាពេលត្រឹមត្រូវបំផុត ព្រោះចំណុចនេះនាងអាចនឹងងាយស្រួលវាយតម្លៃអ្នកថា ជាព្រាននារីបានផងដែរ៕