ក្រុម Barcelona បានយកឈ្នះក្រុមបាតតារាង Almeria ស្រួលៗ ៤-០ ទោះជាអវត្តមានខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar ក៏ដោយ។ ៤គ្រាប់នេះរកបានដោយ Messi នៅនាទី៣៣ដោយទាត់បាល់កោងយ៉ាងឡូយ, Luiz Saurez ២គ្រាប់ម្នាក់ឯងនៅនាទី៥៥ និង៩០+៣ ហើយ១គ្រាប់ទៀតរកបានដោយ Bartra នៅនាទី៧៥។
ជ័យជម្នះនេះដែរ គឺបានរក្សាតំណែងលេខ១ក្នុងតារាងរបស់ Barca ដោយនៅតែអាចនាំមុខពិន្ទុរបស់ Real Madrid ៤ពិន្ទុដដែល។ ប៉ុន្តែនិយាយពីគ្រាប់វិញ ខ្សែប្រយុទ្ធ Messi មិនអាចឡើងលើស Cr7 បានទេ ព្រោះរកបានតែ១គ្រាប់ដូចគ្នាយប់មិញ (សរុប Messi ៣៣ និង Ronaldo ៣៧)។ ក្នុងចំណោមគ្រាប់បាល់ទាំង៣៣របស់ម្ចាស់ពាន Ballon d’Or ៤សម័យរូបនេះ គឺរកបានក្នុងដីខ្លួនឯង២៧គ្រាប់ និងក្រៅដីបាន៦គ្រាប់។