Facebook ធ្លាប់បានបន្ថែមមុខងារមួយដែលអាចឲ្យអ្នកប្រើប្រាស់ដាក់បញ្ចូល រូប Sticker នៅលើរូបភាពនោះមុនពេល Post នៅក្នុងបណ្ដាញសង្គម។ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនទាន់បានដឹងពីរបៀបនៃ ការដាក់នៅឡើយនោះទេ។ ដូច្នេះប្រសិនបើចង់ដាក់រូប Sticker ទាំងនេះនៅក្នុង Browser សូមអនុវត្តន៍តាមវិធីងាយខាងក្រោម៖
ដំបូងចូលទៅកាន់គណនី Facebook របស់អ្នក រួចចូលទៅកន្លែង Upload រូបភាព
បន្ទាប់ពី Upload រូបភាពរួច ចុចលើប៊ូតុង Edit Photo
ចុចលើប៊ូតុង STICKERS រួចជ្រើសរូបភាពណាដែលចូលចិត្ត
បើចង់ធ្វើការពង្រីកបង្រួម STICKER ចុចឲ្យជាប់លើសញ្ញាព្រួញ រួចទាញវាទៅតាមទំហំដែលចង់បាន
បន្ទាប់មកចុចលើប៊ូតុង Done ជាការស្រេច។