ខ្សែ បម្រើ James Rodriguez ស៊ុតកាប់ជើងឆ្វេងគ្រាប់បាល់ទី១យ៉ាងស្អាត ធ្វើឲ្យក្រុម Real Madrid ឈ្នះលើ Almeria ៣-០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣៤កាលពីយប់មិញ និងបានជួយឲ្យក្រុមរបស់លោក Carlo Ancelotti តាមប្រកៀកក្រុមកំពូលតារាង Barcelona ដើម្បីបន្តក្ដីសង្ឃឹមប្រជែងយកជើងឯកទៀត។
ម្ចាស់ផ្ទះអធិរាជស ដែលត្រូវការជ័យជម្នះជាចាំបាច់ បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ Almeria យ៉ាងខ្លាំង ដោយគ្រប់គ្រងសាច់បាល់បានដល់ទៅ៥៧% ប៉ុន្តែយ៉ាងណាត្រូវរង់ចាំរហូតដល់ចុងតង់ទី១ នាទី៤៤ ទើប James Rodriguez មានឱកាសទាត់កាប់បញ្ចូលទីគ្រាប់ទី១ឲ្យអ្នកគាំទ្រ នៅកីឡាដ្ឋាន Santiago Bernabeu បន្លឺសំឡេងឡើង ក្រោយខ្សែការពារក្រុម Almeria តែតបាល់មិនបានឆ្ងាយពីមុខតំបន់គ្រោះថ្នាក់។
ចូលដល់តង់ទី២នាទី៤៩ ខ្សែការពារ Mauro Dos Santos បានធ្វើឲ្យបាល់ចូលទីខ្លួនឯង បន្ទាប់ពីការវាយកាត់ពី Toni Kroos ខណៈដែល Cristiano Ronaldo ជាអ្នកធ្វើឲ្យខ្សែការពារក្រុម Almeria មានសម្ពាធ។ លុះដល់ចុងម៉ោងនាទី៨៥ Alvaro Arbeloa បានស៊ុតកាត់មុខ Ronaldo ក្រោយការបញ្ជូនវាយកាត់ពី Javier Hernandez ធ្វើឲ្យខ្សែបម្រើព័រទុយហ្គាល់ CR7 ខឹងខ្លាំងហើយទាត់បាល់បំប៉ោងសំណាញ់ទីខាងក្នុង។ លទ្ធផល ៣-០ នេះ បានបន្តរហូតដល់ចប់ការប្រកួត។
ក្រោយជ័យជម្នះនេះ Real នៅតែឈរនៅចំណាត់ថ្នាក់លេខ២ដដែល ប៉ុន្តែបានបន្ថយគម្លាតពីក្រុមកំពូលតារាង Barca ដោយខុសគ្នាតែ២ពិន្ទុប៉ុណ្ណោះ ខណៈដែលការប្រកួតនៅសល់តែ៤លើកទៀត នឹងបញ្ចប់រដូវកាល ហើយនឹងដឹងថាក្រុមណាជាម្ចាស់ជើងឯងថ្មី ក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ៕
លទ្ធផល La Liga ទាំងអស់យប់មិញគឺ៖
តារាងពិន្ទុ៖