វា ហាក់ដូចជាកោះឋានសួគ៌មួយ ប៉ុន្តែប្រហែលជាមិនអាចទៅលេងកម្សាន្តបានទេ ព្រោះវាត្រូវបានគេចាត់ទុកថាជាកោះមួយដ៏អាថ៌កំបាំង។
កោះដែលមានឈ្មោះថា North Sentinel នេះ ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា និងមានទំហំប្រហែល៨៧គីឡូម៉ែត្រការ៉េ។ កោះនេះ ជាជម្រកនៃកុលសម្ព័ន្ធ Sentinelese ដែលមានអាយុកាល៦ម៉ឺនឆ្នាំមកហើយ។
ដោយសារតែបែបនេះហើយ ទើបអាជ្ញាធរឥណ្ឌាបានចាត់ទុកថាការប៉ុនប៉ងចូលទៅទាក់ទងនឹងក្រុម កុលសម្ព័ន្ធនោះ គឺជារឿងខុសច្បាប់ ពោលគឺមិនអាចទៅជិតតំបន់នោះក្នុងរយៈចម្ងាយ៣ម៉ាយល៍បាននោះទេ។ យ៉ាងណាក្ដី ក្រុមអង្គការតស៊ូមតិ Survival International ដែលការពារសិទ្ធិក្រុមកុលសម្ព័ន្ធ បានអះអាងថាមានអ្នកនេសាទចូលទៅតំបន់នោះជាប្រចាំ ហើយថែមទាំងមានអ្នកឡើងទៅដល់លើកោះថែមទៀតផង មុនពេលពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួន។ អង្គការដដែលនេះ បានបង្ហាញការព្រួយបារម្ភថាវត្តមានអ្នកពីក្រៅ អាចធ្វើឲ្យក្រុមកុលសម្ព័ន្ធវ័យចំណាស់នោះរងការគម្រាមកំហែង៕