ការឌីហ្សាញគេហទំព័រ ឬកម្មវិធីផ្សេងៗគឺជាការងារមួយដែលតម្រូវឲ្យមានភាពអំណត់អត់ ធន់ មានជំនាញច្បាស់លាស់ និងមានគំនិតច្នៃប្រឌិត។ ហើយការងារនេះភាគច្រើនគឺជាបុរសគឺជាអ្នកធ្វើ តែក៏មាននារីធ្វើការងារនេះដែរ។ ជាក់ស្ដែងដូចខាងក្រោមគឺជាអ្នកឌីស្សាញជាស្ត្រីភេទមិនត្រឹមតែ មានភាពសមត្ថភាពខ្ពស់នោះទេ សម្រស់ក៏ស្រស់ស្អាតផងដែរ។
១. Hillary Hopper
Hillary មានការងារជាអ្នក User Interface ហ្គេមនៅលើទូរសព្ទ និងកម្មវិធីសម្រាប់កុំព្យូទ័រ។ Hillary មានទីលំនៅនៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បូករួមទាំងការងារនិងទេពកោសល្យរបស់នាង នាងត្រូវបានគេទទួលស្គាល់ថាជាកំពូលអ្នកឌីហ្សាញល្បីម្នាក់ក្នុង ចំណោមកំពូលអ្នកឌីស្សាញ ទាំង៥០ក្នុងតារាង Design Shack។
២. Larissa Meek
Larissa Meek គឺជាអ្នកឌីហ្សាញគេហទំព័រដ៏ក្បីឈ្មោះលេចធ្លោមួយរូប មានទីលំនៅនៅសហរដ្ឋអាមេរិក។ ការងាររបស់នាងគឺត្រូវបានគេសរសើរពីគុណភាព នៃការឌីហ្សាញ និងមានគំនិតច្នៃប្រឌិត។ អ្នកឌីហ្សាញរូបស្អាតម្នាក់នេះបានជួយអ្នកឌីហ្សាញថ្មីៗជា ច្រើនអ្នកផ្សេងទៀតដោយផ្ដល់ឲ្យពួកគេនូវចំណេះដឹង ដំណោះស្រាយការងារ និងឆ្លើយតបនូវចម្ងល់និងសំនួរផ្សេងៗទៀតដែលពួកគេបានសួរ។
៣.Jan Cavan
Jan គឺជាអ្នកឌីហ្សាញគេហទំព័រប្រកបដោយគំនិតច្នៃប្រឌិតម្នាក់រស់នៅ ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្តែក្រៅពីការងារជាអ្នកឌីហ្សាញ នាងក៏មានចំណាប់អារម្មណ៍ និងសកម្មភាពជាច្រើនផ្សេងទៀតដូចជាការអានសៀវភៅកីឡា ដំណើរកម្សាន្ត ជួយការងារសង្គម ធ្វើការក្នុងគម្រោងផ្ទាល់ខ្លួនរបស់នាង ឬធ្វើដំណើរកម្សាន្តផ្សេងៗ, សំដែងសិល្បៈ, មើលភាពយន្ត, ស្ដាប់តន្ត្រី, រាំ, ច្រៀង និងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀត។
៤. Rita DeRaedt
Rita Depaedt គឺជាអ្នកជំនាញផ្នែក pixel មានទីលំនៅសហរដ្ឋអាមេរិក។ នាងចាប់ផ្ដើមមានការចាប់អារម្មណ៍ជាមួយនឹងកម្មវិធី Photoshop ពេលរៀននៅមហាវិទ្យាល័យ។ បន្ទាប់មកនាងមានជំនាញកាន់តែល្អលើការងារចនាគេហទំព័រ។ នាងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងាររបស់នាង ហេតុផលនេះហើយដែលនាងទទួលបានពានរង្វាន់ .net Awards។
៥. Sarah Parmenter
Sarah Parmenter គឺជាអ្នកឌីហ្សាញគេហទំព័រ ជាវាគ្មិនក្នុងសន្និសីទដែលនិយាយពីវិបឌីហ្សាញ និងជាស្ថាបនិកក្រុមហ៊ុន You Know Who ជាក្រុមហ៊ុនឌីហ្សាញមួយមានជំនាញលើការរចនា User Interface សម្រាប់វិបសាយ iPhone, និង iPad ក្នុងប្រទេសអង់គ្លេស។ នាងចាប់ផ្ដើមចូលចិត្តវិបសាយនៅពេលនាងអាយុ១៤ឆ្នាំមកម្ល៉េះ៕