អ្នកសរសេកកម្មវិធីវ័យក្មេង ៥ នាក់ដែលបានក្លាយជាសេដ្ឋី
15 Apr, 2015 09:40
0 Comment (s)
Brain Wong
Brain Wong គឺជាសហគ្រិនអ៊ីនធឺណិតម្នាក់មានអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ។ គាត់ចាប់ផ្ដើមវក់ប្រើកុំព្យូទ័រនៅពេលដែលគាត់រៀននៅ អនុវិទ្យាល័យ។ ក្រោយមក គាត់ក៏មានចំណង់ចំណូលចិត្តពីក្រាហ្វិកកុំព្យូទ័រ។ ដោយការចូលចិត្តនេះបានធ្វើឲ្យគាត់បង្កើតនូវកម្មវិធីហ្គេមថ្មី សម្រាប់ទូរសព្ទ។ បន្ទាប់ពីបានធ្វើការឲ្យក្រុមហ៊ុន Digg ជាអ្នកផលិតកម្មវិធី (Deverloper) អស់រយៈពេលខ្លី Wong គាត់បង្កើតកម្មវិធីមួយឈ្មោះថា Kiip។ កម្មវិធីមួយនេះក៏ទទូលបានជោគជ័យ និងធ្វើឲ្យគាត់ទទួលបានទឹកប្រាក់១៥លានដុល្លារ និងត្រូវបានគេទទួលស្គាល់ពីកេរ្ដិ៍ឈ្មោះរបស់គាត់។
Connor Zwick
កូដ Javascript គឺផ្លូវមួយដែលធ្វើឲ្យ Connor Zwick។ នៅវ័យ ១៩ ឆ្នាំ គាត់បានចាប់ផ្ដើមពី Web Tutorial និយាយពីរបៀបប្រើ Javascript នៅក្នុងកម្មវិធីមួយចំនួនទៀតនៅលើកម្មវិធី Web។ បន្ទាប់ពីបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Harward រយៈពេល១ឆ្នាំ ហើយក៏ចាប់ផ្ដើមបង្កើត Coco Controller ជាឧបករណ៍មួយប្រើសម្រាប់គ្រប់គ្រងហ្គេមលើទូរសព្ទ។ បន្ថែមទៅទៀតនោះក្រៅពីបង្កើតឧបករណ៍គ្រប់គ្រងហ្គេម Zwick បានផលិតកម្មវិធីបំប្លែងពីអក្សរទៅសំឡេងថែមទៀតផង ដែលអាចប្រើបានដល់ទៅ២៣ភាសា។
Stacey និង Scott Ferreria
Stacey និង Scott Ferreria ផងដែរក៏ធ្លាប់បានចាប់ផ្ដើមតាំងពីក្មេងដោយការបង្កើត គេហទំព័រ Mysocialcloud.com អំឡុងពេលពួកគេមានវ័យត្រឹមតែ ១៨(Stacey ) និង ២០( Scott Ferreria) ឆ្នាំតែប៉ុណ្ណោះ។ ដោយមានការលើកទឹកចិត្តពីឪពុករបស់ពួកគេឲ្យធ្វើការនៅក្នុង ក្រុមហ៊ុន IBM អ្នកទាំងពីរចាប់ផ្ដើមទទួលស្គាល់យ៉ាងច្រើនទៅគេហទំព័ររបស់ ពួកគេពីអ្នកល្បីជាច្រើនតាមរយៈបណ្ដាញ Twitter។ ក្រោយមក Mysocialcloud.com ទទួលបានភាពល្បីល្បាញដោយមានគេទទួលស្គាល់ និងមានអ្នកប្រើប្រាស់យ៉ាងច្រើនបានដំណើរការគេហទំព័រនេះ។ ហើយសហស្ថាបនិកទាំងពីរនាក់នេះក៏ទទួលបានផលចំណេញយ៉ាងច្រើនផង ដែរ។
Nick D’Aloisio
គិតមកដល់ពេលនេះសេដ្ឋីវ័យក្មេងម្នាក់នេះមានវ័យត្រឹមតែ១៩ ឆ្នាំប៉ុណ្ណោះ។ ដំបូងឡើយគាត់បានបង្កើតកម្មវិធី App មួយឈ្មោះថា Summly ក្រោយមក App ដែលគាត់បានបង្កើតគឺត្រូវបានទិញដោយក្រុមហ៊ុន Yahoo ក្នុងតម្លៃប្រមាណជា ៣០ លានដុល្លារ។ Summly អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយកទិន្នន័យ ព័ត៌មាន និងឯកសារជាច្រើនទៅតាមផ្នែកនិងមានភាពងាយស្រួល ហើយកម្មវិធីមួយនេះគឺអាចប្រើបានគ្រប់ Platform និងត្រូវបានប្រើប្រាស់រាប់លាននាក់ទូទាំងពិភពលោក។
Sergey Brin
Sergey Mikhaylovich Brin ទីកំណើតនៅរុស្ស៊ី ហើយគាត់បានប្ដូរមករស់នៅក្នុងសហរដ្ឋអាមេរិកនៅអាយុ៦ឆ្នាំ។ បច្ចុប្បន្ន Brin គឺអ្នកជំនាញផ្នែកកុំព្យូទ័រ និងជាសហគ្រិនអ៊ីនធឺណិតម្នាក់ដែលជាដៃគូររបស់ Larry Page ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Google។ យោងតាមតារាងអ្នកមាន Hurun Global Rich List 2015 គាត់ជាអ្នកមានលេខរៀងទី ១៨ ក្នុងពិភពលោកក្នុងចំណោម ២១ នាក់ ជាមួយទ្រព្យសម្បត្តិ៣០ពាន់លានដុល្លារ៕