ពិធី បង្ហោះខ្លែងនៅក្រុង Chongqing ប្រទេសចិនក្នុងឆ្នាំនេះ រឹតតែពិសេសប្លែកអស្ចារ្យ ដោយសារវត្តមានខ្លែងរូបនាគប្រវែង ៦០០០ម៉ែត្រ វែងជាងគេបំផុត និងបំបែកកំណត់ត្រាពិភពលោក។
បើតាមសារព័ត៌មាន Chinanews បានឲ្យដឹងថា ខ្លែងប្រវែង ៦០០០ម៉ែត្រនេះ បង្ហោះឡើងដោយអ្នកជំនាញពីរនាក់មកពីក្រុង Weifang ខេត្តសានទុង។ ខ្លែងដ៏វែងនេះ ត្រូវបញ្ជាក់ថាបានបំបែកកំណត់ត្រាពិភពលោកចាស់ ដែលទទួលស្គាល់កាលពីពេលថ្មីៗនេះក្នុងប្រវែងត្រឹម ៥០០០ម៉ែត្រប៉ុណ្ណោះ។
ក្រុមការងារដែលបង្កើតខ្លែងនេះឡើង បានចំណាយពេល ២ឆ្នាំ និងប្រាក់ជាង ១០ម៉ឺនយាន់(ជាង ១៦០០០ដុល្លារ)។ ខ្លែងដែលមានឈ្មោះថា “Chinese Dream” ផ្គុំឡើងដោយផ្នែកផ្សេងៗជាង ២ពាន់ បង្កើតបានជារូបរាងនាគដ៏ធំ។
បើតាមលោក Wang Dongming ជាអ្នកជំនាញខាងធ្វើខ្លែង បានបញ្ជាក់ថា អ្នកធ្វើខ្លែងរូបនាគនោះ បានព្យាយាមគិតយ៉ាងល្អិតល្អន់ ក្នុងការជ្រើសរើសសម្ភារៈដ៏ត្រឹមត្រូវធ្វើជាតួខ្លែង។ ដើម្បីបង្ហោះខ្លែងរូបនាគដ៏វែងឡើងលើអាកាស ត្រូវចំណាយពេលអស់ដល់ទៅជាង ៦ម៉ោង៕
ខ្លែងផ្សេងទៀត ដែលបង្ហាញវត្តមាននៅពេលនោះ៖