ក្នុងការប្រកួតដែលក្រុម Real Madrid ស៊ីក្រុម Granada ៩-១
មិនប្រណីនោះ ខ្សែប្រយុទ្ធមុតស្រួច Cristiano Ronaldo
រកគ្រាប់បាល់បានដល់ទៅ៥គ្រាប់ម្នាក់ឯង
ធ្វើឱ្យអ្នកគាំទ្ររីករាយអង្គុយមិនជាប់នឹងកៅអី។ តើ ៥គ្រាប់នេះ
អាចធ្វើឱ្យម្ចាស់ស្បែកជើងមាសរដូវកាលមុនរូបនេះ
បង្កើតនិងបំបែកកំណត់ត្រាអ្វីខ្លះ?
Sabay នឹងរៀបរាប់រឿងមួយចំនួនទាក់ទងនឹងការបង្កើតកំណត់ត្រាថ្មីរបស់ Ronaldo ទាក់ទងនឹង៥គ្រាប់នេះដូចខាងក្រោម៖
១. កំណត់ត្រាផ្ទាល់ខ្លួន
– Ronaldo ធ្វើបាន Hat-trick លឿនបំផុតរបស់ខ្លួននៅ Real Madrid ត្រឹមរយៈពេល៨នាទី
– នេះជាលើកទី២ហើយ ដែលម្ចាស់ពាន Ballon d’Or ៣សម័យរូបនេះរកបានចាប់ពី៤គ្រាប់ឡើងទៅឱ្យ Real Madrid
– ត្រឹមមួយរដូវកាលនេះ Ronaldo ធ្វើ Hat-trick បាន៥ដងមកហើយ
– ក្លាយជាកីឡាកររកបាន៤គ្រាប់លឿនជាងគេ ត្រឹមពេល២៤នាទី
– ៥គ្រាប់យប់មិញធ្វើឱ្យ Cr7 នាំមុខ Messi ជាថ្មីក្នុងតារាងស៊ុតបញ្ចូលទីនៅ La Liga រដូវកាលនេះ (៣៦ ទល់និង៣២)
២. បង្កើតកំណត់ត្រា
– Ronaldo តាមស្មើ Di Stefano ហើយ ក្នុងនាមជាអ្នកធ្វើ hat-trick បានច្រើនជាងគេឱ្យ Real Madrid ២៨ដង
– ៣៦គ្រាប់បាល់របស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ គឺច្រើនជាងគ្រាប់បាល់ដែលក្រុមទាំង៥៣រកបាន ក្នុងចំណោមក្រុមទាំង៩៨នៅក្របខ័ណ្ឌកំពូលទាំង៥នៅទ្វីបអឺរ៉ុបទៅ ទៀត
– នៅ English Premier League វិញមានក្រុមរហូតដល់ទៅ៩ឯណោះ ដែលមានគ្រាប់បាល់មិនច្រើនជាងគ្រាប់បាល់របស់ Ronaldo ឡើយ។ ក្រុមទាំងនោះមានដូចជា Stoke City, Newcastle United, West Bromwich Albion, Hull City, Aston Villa, Sunderland, Queens Park Rangers, Burnley and Leicester City។
សម្រាប់ប្រិយមិត្តវិញ គិតថានៅមានកំណត់ត្រាអ្វីទៀតទាក់ទងនឹង៥គ្រាប់របស់ Ronaldo ល្ងាចម្សិលមិញ?