ដោយសារ តម្លៃថ្លៃ និងខ្វះសេវាជួសជុលផង ទើបកុំព្យូទ័រ Macbook Pro ពុំសូវមានអ្នកប្រើប្រាស់ច្រើនប៉ុន្មានទេ។ ប៉ុន្តែប្រិយមិត្តមួយចំនួនដែលកំពុងប្រើកុំព្យូទ័រប្រភេទនេះអាច មិនដឹងនូវគន្លឹះមួយចំនួនដូចខាងក្រោម ដែលធ្វើឲ្យអ្នកយល់ថា មិនស្រួលប្រើដូច PC។ ឥឡូវសាកមកដោះស្រាយបញ្ហាដែលជួបប្រទះប្រចាំថ្ងៃមើល៍ នោះអ្នកនឹងដឹងថា Macbook Pro ក៏ស្រួលប្រើដែរ។
ប្រើ Shortcuts Key ដើម្បីដូរភាសា
១. ម្ដងនេះអ្នកមិនបាច់ប្រើ Mouse ចុចដូចមុននោះទេ។ អ្នកអាចប្រើ Shortcuts Key បាន។ ចុចទៅលើប៊ូតុង ភាសា រួចជ្រើសយក Open Keyboard Preferences…។ ផ្ទាំង Windows មួយនឹងលេចចេញមក រួចចុចត្រង់ប៊ូតុង Shortcuts (នៅលើរបាជាមួយ Keyboard, Text..) បន្ទាប់មកចុចយក Input Sources (ពីក្រោម Mission Control និង Keyboard ក្នុងប្រអប់ផ្នែកខាងឆ្វេង)
២. ជ្រើសយក Select the previous input source រួចហើយធ្វើការកំណាត់ Shortcuts Key ដោយដាក់ Mouse នៅខាងចុងត្រង់អក្សរកាត់ (ឧ. ˄Space) ហើយវាយអក្សរកាត់របស់អ្នក (ឧ. Ctrl+Space)។
ត្រូវប្រាកដថា អ្នកបានជ្រើសយក All controls មិនមែន Text boxes and lists only ដូច្នេះអ្នកអាចដូរភាសាបានគ្រប់កម្មវិធីក្នុងកុំព្យូទ័រទាំងអស់។
ក្រោយពីកំណត់រួចរាល់ហើយ ដើម្បីដូរភាសា អ្នកគ្រាន់តែចុច Key ដែលអ្នកបានដាក់ (ឧ. Ctrl+Space) នោះអ្នកនឹងអាចដូរភាសាពីមួយទៅមួយបានយ៉ាងងាយ។
កំណត់ពុម្ពអក្សរលំនាំដើម (Default) លើ Mac
១. ពេលខ្លះ កុំព្យូទ័រ Macbook Pro របស់អ្នកឲ្យតែបើក Microsoft Word មក ចេញ Font និងទំហំ អក្សរ ដែលអ្នកមិនពេញចិត្ត ហើយអ្នកត្រូវចូលដូររាល់ដង។ ពេលនេះឈប់បារម្ភ! អ្នកអាចកំណត់ Default បាន។ បើក Microsoft Word របស់អ្នក។ រួចវាយពាក្យអ្វីក៏ដោយដ៏ខ្លីមួយ ហើយ Select (Cammand+A) រួចប្ដូរទៅ Font អក្សរ និងទំហំអក្សរដែលអ្នកចូលចិត្ត (ឧ. Times New Roman, 12)។
២. ចុច Right Click ត្រង់ Styles រួចចុចយក Update to Match Selection។ (មើលរូប)
៣. ចុច Right Click សាជាថ្មីត្រង់ Style ដដែល ហើយជ្រើសយក Modify…។ ផ្ទាំងមួយនឹងលោតឡើងមក រួចធីកយក Add to template ហើយចុចយក OK ជាការស្រេច។ ដូច្នេះរាល់ពេលដែលអ្នកបើក Microsoft Word នោះពុម្ពអក្សរ Times New Roman និងទំហំ ១២ នឹងមានជាស្រេចតែម្ដង។
Download Youtube ក្នុង Mac
មានវិធីងាយៗ គឺអ្នកមិនចាំបាច់ប្រើកម្មវិធីអ្វីទាំងអស់។ អ្នកគ្រាន់តែបើកវីដេអូណាដែលចង់ Download ក្នុង Youtube ហើយវាយអក្សរ “ss” បន្ថែមពីមុខពាក្យ youtube ចូលក្នុង Link នោះ (ឧទាហរណ៍៖ https://www.ssyoutube.com/watch?v=FhlqIZ33zVw)។ ផ្ទាំងមួយនឹងលោតចេញមក ឲ្យអ្នកជ្រើសរើសកម្រិតភាពច្បាស់នៃវីដេអូ (ដូចជា FLV 240p, MP 4 360p…) អ្នកគ្រាន់តែជ្រើសយកណាមួយក្នុងចំណោមនេះ រួចចុចពាក្យ Save ហើយយកពាក្យ Ok ជាការស្រេច។ វីដេអូនឹង Download ចូលកុំព្យូទ័ររបស់អ្នកភ្លាម។ ***អ្នកក៏អាចធ្វើរបៀបនេះជាមួយនឹង PC បានដែរ។