តើ អ្នកចង់បានតុដែលអាច Touch ទាញឯកសារយកមកធ្វើការភ្លាមៗ តុដែលអាចប្រើដូច Tablet របស់អ្នក ឬតុដែលអាចលេងហ្គេមបាន ប៉ុន្តែមិនជ្រាបទឹកពេលអ្នកដាក់កែវទឹកកកពីលើទេ? បើអ្នកចង់បាន មានតែ Platform 46។
Platform 46 ជាតុប្រើជា Touch ដូច Tablet ដែរ ប៉ុន្តែវាមានលក្ខណៈសម្បត្តិសម្រាប់អ្នកចូលចិត្តការធ្វើការបែប ស៊ីវីល័យ៖
-ទម្ងន់៖ ៧២ គីឡូក្រាម
-កម្ពស់៖ ៦៨៤ មីលីម៉ែត្រ
-អេក្រង់៖ ៤៦ អ៊ីញ (full HD)។ ធន់មិនជ្រាបទឹក និងធូលី (មានកញ្ចក់កម្រាស់៣មីលីម៉ែត្រ)
-CPU៖ Intel Core i7-4790s 3.1GHz
-Hard Dish៖ 500GB អាចបន្ថែម Memory ក្រៅ (RAM៖ 8GB និងអាចតំឡើងទៅ16 GB បាន)
-ប្រពន្ធប្រតិបត្តិការ៖ Windows 8 Professional 64-Bit
-ផ្ជាប់ទៅឧបករណ៍ផ្សេងៗ៖ Wi-fi, Wireless Keyboard, Bluetooth 4.0, Audio Out, Direct Access via USB Ports
-តម្លៃ៖ ប្រហែល៩៩៥០ដុល្លារ។