វិបសាយ សិច Brazzers បានបាញ់ (troll) ក្រុម Porto ថាពួកគេនឹងឲ្យកីឡាកររបស់ក្រុមមួយនេះ ចូលជាសមាជិកឥតគិតថ្លៃ ដើម្បីបន្ធូរអារម្មណ៍តានតឹង និងបំបាត់ការឈឺចាប់។
ការចំអកបែបលេងសើចដូចនេះ គឺបន្ទាប់ពីក្រុម Porto ត្រូវក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich លត់យ៉ាងទក់សាច់ ៦-១ នៅកីឡដ្ឋាន Allianz Arena ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី២ កាលពីយប់មិញ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកាណាដាមួយនេះ បានសរសេរក្នុងគណនី Twitter របស់ខ្លួនថា នឹងឲ្យក្រុមកីឡាករ Porto ទាំងអស់ចូលជាសមាជិកឥតគិតថ្លៃ ដូច្នេះមានន័យថា កីឡាករទាំងអស់អាចចំណេញបាន២០ផោន (ជិត៣០ដុល្លារ) ក្នុង១ខែ។
ក្រោយធ្លាក់ពី Champions League ក្រុមជើងខ្លាំងព័រទុយហ្គាល់នេះ នឹងត្រូវជួបកាត់សេចក្ដីរកម្ចាស់ជើងឯកលីកកំពូល ព័រទុយហ្គាល់ ទល់នឹងក្រុមគូប្រជែង Benfica ចុងសប្ដាហ៍នេះ៕