ក្នុង ជ័យជម្នះ Real Madrid ៣-០ លើក្រុម Almeria យប់មិញនេះ Cristiano Ronaldo មិនបានរកគ្រាប់បាល់បានទេ ពោលគឺ៣គ្រាប់នោះរកបានដោយកីឡាករ James Rodriguez , Santos (ធ្វើឱ្យបាល់ចូលទីខ្លួនឯង) និង Arbeloa ។
គ្រាប់បាល់ចុងក្រោយដែល Arbeloa ធ្វើបាននេះហើយ ដែលធ្វើឱ្យវិបសាយមួយចំនួនរបស់បរទេស បានចុះផ្សាយថា Ronaldo មិនសប្បាយចិត្ត ព្រោះ១គ្រាប់នេះ ខ្សែការពាររូបនេះបានរត់មកទទួលបាល់កាត់មុខរូបគេ។ អំណះអំណាងមួយទៀត គឺដោយសារ គ្រាន់តែ Arbeloa ស៊ុតចូលភ្លាម CR7 បានទាត់បាល់ដែលចូលទីហើយនោះយ៉ាងខ្លាំង ទើបធ្វើឱ្យមានព័ត៌មានថាម្ចាស់ពាន Ballon d’Or រូបនេះ ច្រណែនមិត្តរួមក្រុម។
យ៉ាងណាក្ដី នេះគ្រាន់តែជាការយល់ឃើញរបស់វិបសាយមួយចំនួនប៉ុណ្ណោះ ចុះចំណែកប្រិយមិត្តវិញយល់ស្របឬអត់?