ត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ ខ្សែភាពយន្ត “Furious 7” អាចរកចំណូលពីការចាក់បញ្ចាំង ទូទាំងពិភពលោក បានដល់ទៅ ១ពាន់លានដុល្លារអាមេរិក និងជាភាពយន្តទី២០ បំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ Hollywood។
ក្នុងសន្និសីទកាសែតមួយ ផលិតកម្ម Universal បានប្រកាសថា “Furious 7” ជាភាពយន្តដំបូងគេក្នុងចំណោមភាពយន្ត “Fast & Furious” ទាំងអស់ ដែលអាចរកបាន ១ពាន់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ វាអាចក្លាយជាភាពយន្ត រកចំណូលក្នុងស្រុក បានច្រើនជាងគេផងដែរ។
ខ្សែភាពយន្តប្រណាំងឡាន និងបាញ់ប្រហារញាក់សាច់ខាងលើ មានចាក់បញ្ចាំងក្នុងរោងភាពយន្ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥។ ក្នុងរយៈពេលតែបីថ្ងៃ វាអាចរកចំណូលបាន ១៤៧,១លានដុល្លារអាមេរិក ដោយ ១០ថ្ងៃបន្ទាប់ពីចាក់បញ្ចាំង “Furious 7” បានក្លាយជាភាពយន្ត រកចំណូលក្នុងស្រុកបានច្រើនបំផុត បើធៀបនឹងរឿង ” Fast & Furious” មុនៗ៕