ក្រុមហ៊ុន Google នៅឥណ្ឌាបានចេញមុខងារមួយឈ្មោះថា Person Finder ដើម្បីជាមធ្យោបាយស្វែងរកមនុស្សបាត់ខ្លួននៅក្នុងហេតុការណ៍ រញ្ជួយដី ដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់កាលពីថ្ងៃសៅរ៍កន្លងទៅ។
មុខងារនេះអាចជួយឱ្យគ្រួសារឬមិត្តភក្តិ ស្វែងរកសាច់ញាតិបងប្អូន ដែលបានបាត់ខ្លួននៅគ្រោះមហន្តរាយរញ្ជួយដីដ៏សាហាវកម្រិត ៧,៩ រ៉ិចទ័រ។ គ្រួសារជនរងគ្រោះទាំងអស់អាចស្នើនិងផ្តល់ព័ត៌មានអំពីជនដែលបាន បាត់ខ្លួននោះចូលទៅក្នុងមុខងារថ្មីនេះបាន។
Google Person Finder បានចូលរួមចំណែកជួយពិភពលោក តាំងពីគ្រោះមហន្តរាយរញ្ជួយដីនៅហៃទីឆ្នាំ ២០១០ ហើយក៏បានជួយមនុស្សជាច្រើន ឱ្យរកឃើញសាច់ញាតិរបស់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយជាច្រើនផង ដែរ។ គ្រប់ទិន្នន័យទាំងអស់នៅក្នុង Person Finder គឺបង្ហាញជាសាធារណៈ ដែលអ្នករាល់គ្នាអាចស្វែងរកបាន។
ក្រៅពី Google ក្រុមហ៊ុន Facebook ក៏បានចូលរួមចំណែកជួយជនរងគ្រោះក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅ នេប៉ាល់ ដោយបានដាក់មុខងារថ្មីឈ្មោះ Safe Status ដើម្បីបង្ហាញថាអ្នកណាម្នាក់នៅក្នុងតំបន់គ្រោះថ្នាក់មាន សុវត្ថិភាពឬក៏អត់៕