គិត មកត្រឹមពេលនេះ គ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍កន្លងទៅ បានឆក់យកជីវិតមនុស្សអស់ជាង ៥ពាន់នាក់ហើយ។ ចំណែកឯ ១១០០០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃ ប្រទេសនេប៉ាល់។
តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ មនុស្សប្រមាណ ៨លានលាននាក់បានរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅនេប៉ាល់។ ប្រទេសជាច្រើនដូចជាឥណ្ឌា ចិន ប៉ាគីស្ថាន សហរដ្ឋអាមេរិក បានបញ្ជូនក្រុមអ្នកជួយសង្គ្រោះ និងជំនួយបន្ទាន់ទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជួយរុករកអ្នកនៅរស់រានមានជីវិត ព្រមទាំងជួយជនរងគ្រោះដែលផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏កំណាច នេះ។
ប្រកាសតាមទូរទស្សន៍កាលពីថ្ងៃអង្គាម្សិលមិញ នាយករដ្ឋមន្ត្រីនេប៉ាល់ Sushil Koirala បានអះអាងថាមនុស្ស ៥០៥៧នាក់ បានស្លាប់នៅក្នុងប្រទេសនេប៉ាល់មួយប៉ុណ្ណោះ។ ក្រៅពីនេះ នៅក្នុងបណ្ដាប្រទេសជិតខាងមួយចំនួនទៀតដូចជា ឥណ្ឌា និងចិន មានអ្នកស្លាប់លើសពី ១០០នាក់។ លោក Koirala ក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ផងដែរថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ ១ម៉ឺននាក់៕
ទីតាំងរញ្ជួយដី