• ព័ត៌មានថ្មី

    Monday, December 1, 2014

    Barca បាន​៣ពិន្ទុ​ចុង​ម៉ោង តែ​ Messi ត្រូវ​១ដប ឯ Neymar យក​ក្បាល​បុក​គេ

    ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​ទទួល​៣ពិន្ទុ​ចុង​ម៉ោង​ ដោយ​ការ​ស៊ុត​គ្រាប់​ជ័យជម្នះ ១-០ លើ​ក្រុម Valencia នៅ​នាទី​​៩០+ ដោយ​កីឡាករ Sergio Busquets។ នៅ​ក្នុង​ការ​ប្រកួត​នោះ Lionel Messi ម្ចាស់​កំណត់ត្រា​ស៊ុត​ចូល​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ La Liga បាន​ទទួល​រង​ការ​គប់​ដប​ទឹក​​ពី​អ្នក​គាំទ្រ Valencia អំឡុង​ពេល​អបអរ​គ្រាប់​បាល់​ជាមួយ​មិត្ត​រួម​ក្រុម។ ចំណាប់​ឯ​​ Neymar ក៏​ក្លាយ​ជា​​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​ដែរ ក្រោយ​យក​ក្បាល​ទៅ​បុក​​មុខ​កីឡាករ​ Nicolas Otamendi របស់​​ក្រុម​ម្ចាស់​ផ្ទះ។

    4
    កីឡាករក្រុម​​ Barcelona អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

    គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​លោក Luis Enrique កើត​ឡើង​នៅ​ពេល​ Messi ​លើក​បាល់ឲ្យ Neymar តែត​បញ្ចូល​ទី តែ​ត្រូវ​អ្នក​ចាំ​ទី​ Diego Alves របស់ Valencia សង្រ្គោះ​បាន មុន​ពេល Busquets បន្ថែម​ ដើម្បី​បំប៉ោង​សំណាញ់​ទី។

    លទ្ធផល​នេះ បាន​ជួយ​ឲ្យ Barca ខិត​មក​ជិត​​ក្រុម​កំពូល​តារាង​ Real Madrid ជា​ថ្មី ពោល​គឺ​ចាញ់​តែ​២ពិន្ទុ​ប៉ុណ្ណោះ ខណៈ Valencia ស្ថិត​នៅ​លេខ៥៕

    Laliga
    តារាង​ពិន្ទុ​ក្រោយ​ប្រកួត​យប់​មិញ
    1
    Neymar យក​ក្បាល​បុក​កីឡាករ​អាហ្សង់ទីន Nicolas Otamendi របស់ Valencia





    3
    Luis Suarez នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​នៅ La Liga

    5
    ដប​ទឹក​ដែល​ហោះ​មក​បុក​ក្បាល Messi

    6

    7

    8
    កីឡាករ​ក្រុម​ទាំង​២ ប៉ះ​ទង្គិច​គ្នា​អំឡុង​ការ​ប្រកួត

    9
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca បាន​៣ពិន្ទុ​ចុង​ម៉ោង តែ​ Messi ត្រូវ​១ដប ឯ Neymar យក​ក្បាល​បុក​គេ Rating: 5 Reviewed By: Unknown
    Scroll to Top