• ព័ត៌មានថ្មី

    Friday, December 26, 2014

    Chelsea ​អាច​យក​៣​ពិន្ទុ​ពី West Ham ​បាន​អត់​យប់​នេះ?

    ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Barclays Premier League ​របស់​អង់គ្លេស​បាន​វិល​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​វិញ​ទៀត​ហើយ​​យប់​​ នេះ​ ពោល​គឺ​មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ត្រូវ​ប៉ះ​គ្នា។ ហើយ​គូ​ដែល​មើល​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ Chelsea ​បើក​ទ្វា​ផ្ទះ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ West Ham United ​នៅ​ម៉ោង​៧:៤៥​នាទី​ល្ងាច​នេះ​តែ​ម្ដង។ ចាំ​មើល​ក្រុម​ដែល​ឈរ​លេខ​១​នៅ​តារាង​ Premier League ​អាច​ធ្វើ​ស៊ី​ក្រុម​ដែល​ឈរ​លេខ​៤​បាន​ដែរ​ឬ​ទេ?



    សម្ដី​លោក​ Jose Mourinho

    Chelsea - Jose Mourinho Press Conference


    លោក Jose Mourinho ​បាន​និយាយ​ទាំង​មាន​ទំនុក​ចិត្ត​ថា៖ “ឥឡូវ​នេះ​យើង​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត​ទាំង​៣​ប្រកួត​មុន ​ដំណាច់​ឆ្នាំ​នេះ​។ ការ​ដែល​លេង​ទល់​នឹង​ក្រុម​ West Ham ​គឺ​ជា​រឿង​ពិបាក​មួយ​សម្រាប់​ពូក​យើង​ក្នុង​ការ​យក​ជ័យជម្នះ។ ៣​ពិន្ទុ​ដែល​យើង​នាំ​មុខ​គេ​នោះ​គឺ​តិច​ខ្លាំង​ណាស់ ដូច្នេះ​យើង​ត្រូវ​តែ​រក្សា​វា​ឱ្យ​បាន។ យើង​មក​ឈរ​នៅ​កំពូល​តារាង​នេះ​តាំង​ពី​បើក​រដូវ​កាល​មក ​ដែល​នេះ​មានន័យ​ថា​យើង​មាន​ទម្រង់​លេង​ល្អ​ជាង​គេ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ត​ទៅ​ទៀត”។

    ជើង​កីឡាករ

    Chelsea-training-Salah

    ក្រុម​ Chelsea ​មិន​មាន​កីឡាករ​ណា​របួស​មិន​អាច​ចូល​លេង​បាន​នោះ​ទេ ព្រោះ Hazard ​ដែល​រង​របួស​កាល​ពី​ប្រកួត​លើក​មុន​នោះ​ក៏​អាច​មក​ហ្វឹកហាត់​បាន​វិញ​ដែរ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​តោ​ខៀវ​អាច​ជា Courtois , Azpilicueta , Terry , Cahill , Ivanovic , Matic , Fabregas , Hazard , Oscar , Willian ​និង Costa ។


    JS42218064

    ដោយ​ឡែក​ក្រុម​ West Ham ​វិញ​ក៏​មិន​មាន​កីឡាករ​ណា​អវត្តមាន​ដូច​គ្នា ដែល​នេះ​មាន​ន័យ​ថា​ជម្រើស​១១​នាក់​ដំបូង​របស់​លោក Sam Allardyce ​អាច​ជា Adrian , Cresswell , Reid , Collins , Jenkinson , Kouyate , Song , Nolan , Downing , Sakho ​និង Carroll ។

    ប្រវត្តិ​ជួប​គ្នា
    ក្រុម​ទាំង​ពីរ​បើ​គិត​ត្រួស​ៗ​ទៅ​ធ្លាប់​បាន​ជួប​៨៧​ដង​មក​ហើយ​ដែល​ក្នុង​ នោះ​ Chelsea ​ឈ្នះ​៣៦​, West Ham ​ឈ្នះ​៣៣​ និង​ស្មើ​គ្នា​១៨​ដង។ ក្រុម​លោក  Sam Allardyce ​៨​ប្រកួត​ចុង​ក្រោយ​ដែល​ទៅ​ប្រកួត​នៅ Stamford Bridges ​មិន​ដែល​ឈ្នះ​ Chelsea ​នោះ​ទេ។

    នៅ​យប់​នេះ​ផង​ដែរ​ក៏​នៅ​មាន​គូ​ពិសេស​ៗ​ច្រើន​ទៀត​ដែរ​គឺ៖

    FireShot Screen Capture #140 - 'Summary - Premier League - England - Results, fixtures, tables and news - Soccerway' - int_soccerway_com_national_england_premier-league_20142015_regular-season_r25191__ICID=TN_02_01
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ​អាច​យក​៣​ពិន្ទុ​ពី West Ham ​បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top