• ព័ត៌មានថ្មី

    Monday, December 1, 2014

    Van Gaal ​បញ្ជាក់​ពី​របួស Di Maria​

    លោក​ Louis Van Gaal​ អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United បាន​​ឲ្យ​ដឹង​ថា​​ Angel Di Maria​ បាន​រង​របួស​សរសៃ​ពួរ​ ពេល​ចូល​លេង​​បាន​តែ​១៤​នាទី ​រួច​​ត្រូវ​ប្ដូរ​ចេញ​ពេល ​Man Utd​ ស៊ី​ Hull City​ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ហើយ​​នឹង​​មិន​អាច​លេង​បាន​ទេ​ពេល​ប៉ះ Stoke City ថ្ងៃ​អង្គារ​ស្អែក។



    អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ​បាន​​និយាយ​ថា៖ “តាម​ខ្ញុំ​គិត​ Di Maria ពិត​ជា​របួស​សរសៃពួរ​កែងជើង​មែន។​ គាត់​ប្រហែល​ជា​ដឹង​ខ្លួន​ឯង​ច្បាស់​ហើយ​ ព្រោះ​អី​​ពេល​កំពុង​ប្រកួត​ គាត់​បាន​ប្រាប់​ខ្ញុំ​ដែរ​ថា​គាត់​ចង់​ប្ដូរ​ចេញ។ ​ខ្ញុំ​ពិបាក​និយាយ​ណាស់ ​ពួក​យើង​មាន​តែ​រង​ចាំ​មើល​សិន​ទេ តែ​យ៉ាង​ណា​គាត់​​ប្រាកដ​ណាស់​ថា​មិន​អាច​លេង​បាន​​ទេពេល​ប៉ះ Stoke”។

    ថែម​ Di Maria ​ម្នាក់​ទៀត​ Man Utd មាន​កីឡាករ​របួស​៧​នាក់​ហើយ ​ដែល​មាន​ដូច​ជា Luke Shaw, Daley Blind, Rafael, Phil Jones, Jonny Evans និង Jesse Lingard។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Gaal ​បញ្ជាក់​ពី​របួស Di Maria​ Rating: 5 Reviewed By: Unknown
    Scroll to Top