• ព័ត៌មានថ្មី

    Monday, December 22, 2014

    វីដេអូ​អាសអាភាស​កំពុង​វាយ​លុក​​ខ្លាំង​​លើ​​ YouTube

    វីដេអូ​អាសអាភាស​បាន​វាយ​លុក​ខ្លាំង​នៅ​លើ YouTube ដែល​ធ្វើ​ឲ្យ​គេហទំព័រ​ចែក​ចាយ​វីដេអូ​ធំ​បំផុត​ក្នុង​លោក​មួយ​នេះ​ត្រូវ​ លុប​ចោល​អស់​ជា​ច្រើន​វីដេអូ ដែល​ត្រូវ​បាន upload ​ដោយ​អ្នក​ប្រើប្រាស់​របស់​ខ្លួន។


    ភាគ​ច្រើន​វីដេអូ​ទាំង​នោះ​ ត្រូវ​បាន​ upload ដោយ​អ្នក​ប្រើប្រាស់ ​​ដែល​ប្រើ​ឈ្មោះ​បុគ្គល​ល្បី​ដូច​ជា​ Hannah Montana និង Jonas Brothers ជា​ដើម។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី BBC ក្រុមហ៊ុន Google ដែល​ជា​ម្ចាស់​របស់ YouTube បាន​ដឹង​ និង​កំពុង​តែ​ដោះស្រាយ​បញ្ហា​នេះ​​ហើយ។ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​នេះ​ លោក Scott Rubin បាន​និយាយ​ថា៖ “យើង​បាន​ដឹង​ពី​បញ្ហា​នៃ​ការ​ upload វីដេអូ​អាសអាភាស។ យើង​កំពុង​ដោះស្រាយ​ ចំពោះ​វីដេអូ​ដែល​បំពាន​លើ​បទ​បញ្ជា។ បន្ថែម​លើ​នេះ គណនី​ទាំង​ឡាយ​ណា​ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​វាយប្រហារ YouTube នឹង​ត្រូវ​បិទ​ចោល​តែ​ម្ដង”។

    ក្រោយមាន​ការ​លុកលុយ​ពី​វីដេអូ​ទាំង​នោះ ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​​ផង​ដែរ ដោយ​សារ​តែ​មាន​កុមារ​ជា​ច្រើន​​បាន​ចូល​មើល​ YouTube ជា​រៀងរាល់​ថ្ងៃ ហើយ​ពួក​គេ​ក៏​អាច​ឃើញ​វីដេអូ​ដែល​មិនគួរ​ឃើញ​ទាំង​នោះ​។

    ព័ត៌មាន​បន្ថែម​ជុំវិញ​ការ​វាយ​ប្រហារ YouTube ដោយ​វីដេអូ​អាសអាភាស​នេះ Sabay នឹង​ជូន​នា​ពេល​បន្ទាប់ទៀត៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: វីដេអូ​អាសអាភាស​កំពុង​វាយ​លុក​​ខ្លាំង​​លើ​​ YouTube Rating: 5 Reviewed By: Unknown
    Scroll to Top