• ព័ត៌មានថ្មី

    Friday, December 12, 2014

    បើ​សិន​ Facebook ដាក់​ប៊ូតុង Dislike តើ​អ្នក​យល់​យ៉ាង​ណា?

    កន្លង​មក​ពេល​ដែល​ប្រិយមិត្ត​ចូល​ចិត្ត​អ្វី​មួយ​លើ​ Facebook អ្នក​តែង​តែ​ចុច​ប៊ូតុង Like  ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ចូល​ចិត្ត​របស់​អ្នក​។ ចុះ​ប្រសិន​បើ​ពេល​ដែល​អ្នក​មិន​ពេញ​ចិត្ត​នឹង​អ្វី​មួយ​ផ្សេង​ទៀត​ ហើយ​ចង់​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ម៉េច? ចម្លើយ​គឺ​មាន​តែ​មួយ​គត់​គឺ​អ្នក​ត្រូវ​តែ​ចូល​ទៅ​ក្នុង​ប្រអប់​ Comment ដើម្បី​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ទាំង​នោះ។ ​


    ដោយ​សារ​តែ​ប្រធានបទ​​​មួយ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Facebook ដែល​មាន​ Mark Zuckerberg ជា​អ្នក​ដឹក​នាំ​ ​​​កំពុង​តែ​ពិចារណា​រឿង​ដាក់​ប៊ូតុង Dislike ទៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​របស់​ខ្លួន​។ “បច្ចុប្បន្ន​ក្រុមហ៊ុន​ពួក​យើង​​កំពុង​តែ​គិត​ពី​ប្រធានបទ​មួយ​នេះ” Mark Zuckerberg បាន​ឆ្លើយ​តប​​​នឹង​សំនួរ​​មួយ​នៅ​ក្នុង​កម្មវិធី Q&A​ ដែល​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​សួរ​សំនួរ​ជា​ច្រើន​ទាក់​ទិន​ទៅ​នឹង​ គម្រោង​ពេល​អនាគត​របស់ Facebook។

    Zuckerberg បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ពិត​ទៅ​ខ្លួន​លោក​ផ្ទាល់​មិន​ចង់​ឲ្យ​មាន​ប៊ូតុង Dislike នៅ​លើ Facebook នោះ​ទេ ដោយ​​មាន​ហេតុ​ផល​ថា​ ​ពេល​ខ្លះ​វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​លេង​ Facebook មួយ​ចំនួន​មាន​ភាព​អាម៉ាស់​ទៅ​វិញ​ ពេល​នរណា​ម្នាក់​ចុច Dislike លើ Status របស់​គេ​​។ ប៉ុន្តែ​លោក​ក៏​មាន​ទស្សនៈ​ផ្ទុយ​មួយ​ទៀត​ដូច្នេះ​ថា ប៊ូតុង​ Dislike អាច​នឹង​មាន​សារប្រយោជន៍​និង​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ពេល​ដែល​ពួក​គេ​​ចង់​បញ្ចេញ​អារម្មណ៍​រំលែក​ទុក្ខ​ ឬ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​អ្វី​មួយ​ដែល​បាន​ Post លើ​ Facebook។

    10697405_838237052900738_2438326801382027890_o-730x486

    Mark Zuckerberg ចូល​រូម​ក្នុង​កម្មវិធី​ “សួរ​និង​ឆ្លើយ​សំនួរ Q&A”

    “អ្នក​អាច​បាន​ត្រឹម​តែ​ចូល​ទៅ​ក្នុង​ប្រអប់ Comment លើ​ Facebook ប៉ុណ្ណោះ​ ពេល​ដែល​អ្នក​ចង់​បញ្ចេញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ណា​មួយ” Mark Zuckerberg និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​សួរ​និង​ឆ្លើយ​ សំនួរ Q&A។

    ទោះ​ជា​យ៉ាង​ណា​ប៊ូតុង Dislike នៅ​តែ​ជា​ប្រធានបទ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន Facebook យក​មក​ពិចារណា​សម្រាប់​គម្រោង​នា​ពេល​អនាគត​របស់​ខ្លួន​ តែ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​​ជា​ផ្លូវ​ការ​ណា​មួយ​ថា​វា​នឹង​លេច​ចេញ​ជា​ រូប​រាង​នៅ​ពេល​ណា​មួយ​នោះ​ទេ។ ចុះ​ចំពោះ​ប្រិយមិត្ត​ទាំង​អស់​គ្នា​វិញ​ ចង់​ឲ្យ​Facebook ដាក់​ប៊ូតុង Dislike ដែរ​​ឬ​ក៏​អត់? ចុះ​អ្នក​គិត​យ៉ាង​ណា​ដែរ​ បើ​សិន​ជា​មាន​ប៊ូតុង Dislike នៅ​លើ Facebook ពិត​មែន​នោះ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: បើ​សិន​ Facebook ដាក់​ប៊ូតុង Dislike តើ​អ្នក​យល់​យ៉ាង​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top