• ព័ត៌មានថ្មី

    Thursday, December 18, 2014

    Liverpool ​ឡើង​ប៉ះ​​ Chelsea ​ក្រោយ​ឈ្នះ​យប់​មិញ

    ក្រុម​ Liverpool ​និង​ Tottenham Hotspur ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Capital One Cup ​ហើយ​ក្រោយ​ទទួល​ជ័យ​ជម្នះ​​រៀង​ខ្លួន​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​​យប់​មិញ ​នេះ ពោល​គឺ​ហង្ស​ក្រហម​ឈ្នះ​​ Bournemouth ៣-១ ឯ​មាន់​ខ្នាយ​មាស​ ​ឈ្នះ​សារិកា​ព្រៃ​​ Newcastle United ​៤-០។


    ជ័យជម្នះ​របស់​ Liverpool ​កាល​ពី​យប់​មិញ​នេះ ​គឺ​​ជា​ការ​ស្ដារ​មុខមាត់​ឡើង​វិញ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​កៅអី​អ្នក​ចាត់ការ Brendan Rodgers បន្ថយ​កម្ដៅ​វិញ​ផង​ដែរ។ ​​៣​គ្រាប់​នេះ រក​បាន​ដោយ​ Sterling ​២​គ្រាប់​នៅ​នាទី​​២០ ​និង​៥១​ ហើយ​មួយ​គ្រាប់​ទៀត​នោះ​រក​បាន​ដោយ​ Markovic ​នា​ទី​​២៧។

    2420E42500000578-0-image-a-1_1418846604201


    2421552F00000578-2878102-image-a-55_1418853302696

    24210DA800000578-2878102-image-a-31_1418850296877

    2421047000000578-2878102-image-a-30_1418850108037

    ងាក​មក​ខាង​ Spurs ​វិញ​ មិន​អន់​ជាង​ Chelsea និង​ Liverpool ​នោះ​ទេ​គឺ​អាច​យក​ឈ្នះ​ Newcastle United ​ដល់​ទៅ​៤​-០​ ឯ​ណោះ។ ៤​គ្រាប់​​នោះ​ រក​បាន​ដោយ​ Bentaleb ​នៅ​នាទី​១៨ , Chadli ​នៅ​នាទី​​៤៦ , Kane ​នាទី​​៦៥ ​និង​ Saldado ​នាទី​​៧០។

    2420ED0800000578-0-image-a-19_1418847069963

    2420EE8F00000578-0-image-m-18_1418847037638

    2420F2A500000578-0-image-m-28_1418847535635

    2421200100000578-0-image-a-55_1418850027931


    ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​  Liverpool ​នឹង​ត្រូវ​ប៉ះ​ Chelsea ​និង​ Tottenham Hotspur ​ប៉ះ Sheffield United ​ហើយ​ការ​ប្រកួត​​ជើង​ទី​មួយ​​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ​ខែ​មករា​ និង​ជើង​ទី​២​នៅ​ថ្ងៃ​ទី​២៦ ខែ​​មករា​ដូច​គ្នា៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool ​ឡើង​ប៉ះ​​ Chelsea ​ក្រោយ​ឈ្នះ​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top