• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    Liverpool ​អាច​ឈ្នះ​ស្រួល​ដូច​ Chelsea ​អត់​យប់​នេះ?

    ក្រុម​ហង្ស​ក្រហម​ Liverpool ​នឹង​ត្រូវ​ហោះ​ទៅ​ប្រកួត​នៅ​ទឹក​ដី​ក្រុម​ AFC Bournemouth ​នា​ម៉ោង​២:៤៥​នា​ទី​រំលង​អាធ្រាត្រ​យប់​នេះ​ ​ក្នុង​​វគ្គ​៨​ក្រុម​ចុង​ក្រោយ នៃ​ពាន​រង្វាន់​ League Cup របស់​អង់គ្លេស ឬ​​ Capital One Cup ។ ចាំ​មើល​ថា​តើ​ក្រុម​លោក​ Branden Rodgers ​អាច​យក​ឈ្នះ​​លីក​លំដាប់​ទី​២ បាន​ស្រួល​ៗ​ដូច​តោ​ខៀវ​ Chelsea ​​យប់​មិញ​ដែរ​ឬ​អត់? ឬ​ក៏​ត្រូវ​បាក់​មុខ​នៅ​ទឹក​ដី​ Bournemouth ​វិញ?


    លោក​ Rodgers ​អ្នក​ចាត់​ការ​ក្ដៅ​កៅអី​របស់​ Liverpool ​បាន​និយាយ​មុន​ប្រកួត​យប់​នេះ​ថា៖ “ខ្ញុំ​តែង​តែ​ផ្ញើរ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​ជា​និច្ច​ថា​ សូម​ជឿ​ជាក់​លើ​ក្រុម​យើង​ចុះ ហើយ​កុំ​ទាន់​អស់​សង្ឃឹម​អី។ ក្រុម​យើង​នឹង​ស្ដារ​មុខ​មាត់​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ។ ការ​ប្រកួត​យប់​នេះ​គឺ​ជា​ភស្តុតាង​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ជឿជាក់ ​លើ​ក្រុម​ថា​អាច​លើក​ពាន​បាន”។

    Rodgers-Double-Deal


    ជើង​កីឡាករ​ក្រុម​ទាំង​ពីរ៖

    ម្ចាស់​ផ្ទះ​ Bournemouth ​មិន​មាន​កីឡាករ​របួស​អី​នោះ​ទេ ប៉ុន្តែ​ខាង​ក្រុម​ភ្ញៀវ​វិញ​នឹង​អាច​អវត្តមាន​កីឡាករ​​សំខាន់​មួយ​ចំនួន​ ដូច​ជា​ Daniel Sturridge , Jon Flanagan ​និង​ Suso ។ដូច្នេះ​ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ​ អាច​មាន​ដូច​ខាង​ក្រោម​នេះ៖

    FireShot Screen Capture #121 - 'Bournemouth-Liverpool Statistical Preview' - www_whoscored_com_Matches_895397_Preview_England-League-Cup-2014-2015-Bournemouth-Liverpool


    ប្រវត្តិ​ជួប​គ្នា​និង​អ្វី​ដែល​គួរ​ដឹង៖

    464454459SJ00025_Bournemout_crop_north


    កាល​ពី​ដើម​ឆ្នាំ​នេះ​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​ម្ដង​ដែរ ដោយ​ពេល​នោះ​ Liverpool ​ឈ្នះ​ ២-០ ​នៅ​ពាន​រង្វាន់​ FA Cup ។ បើ​និយាយ​ពី​ដើម​រៀង​មក​វិញ​ ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​៥​ដង​ ​ដែល​៥​ប្រកួត​នោះ​គឺ​ Liverpool ​មិន​ដែល​ចាញ់​សោះ​ (ឈ្នះ​៣ ​ស្មើ​២)។

    ហង្ស​ក្រហម​ ១០​ប្រកួត​នៅ​ Capital One Cup ​ពេល​ជួប​ក្រុម​លេង​នៅ​លីក​លំដាប់​ក្រោម (lower divisions )​ គឺ​មិន​ដែល​ចាញ់​ទេ​ (ឈ្នះ​៧ ស្មើ​៣)។ ដោយ​ឡែក​បើ​និយាយ​ពី​ចំណាត់​ថ្នាក់​វិញ​នោះ​ Liverpool ​ឈរ​នៅ​លេខ​រៀង​ទី​១១​ក្នុង​ក្របខ័ណ្ឌ ​Premier League ​ខណៈ​​ Bournemouth ​វិញ​ឈរ​នៅ​លេខ​រៀង​ទី​១បណ្ដោះអាសន្ន​នៅ​ក្របខ័ណ្ឌ Championship (លីក​លំដាប់​ទី​២ ​អង់គ្លេស)។

    តើ​ហង្ស​ក្រហម​អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool ​អាច​ឈ្នះ​ស្រួល​ដូច​ Chelsea ​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top