• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    Samsung ផលិត​កម្មវិធី​ពិសេស​ជួយ​​​ក្មេង​​មិន​ហ៊ាន​មើល​មុខ​គេ

    ដោយ​សារ​បច្ចុប្បន្ន​ក្មេង​ៗ​ជា​ច្រើន​​​មាន​ជំងឺ​ម្យ៉ាង​ហៅ​ថា Autism ​ដែល​ជា​ជំងឺ​មួយ​បង្ហាញ​ពី​អាការៈ​មិន​សូវ​ហ៊ាន​មើល​មុខ​គេ (ជា​ពិសេស​ភ្នែក​ទល់​ភ្នែក) រាប់​អាន​មិត្ត​ភ័ក្តិ ឬ​និយាយ​ស្តី​ជា​ដើម​។ ហេតុ​ដូច្នេះ​ទើប​ក្រុមហ៊ុន Samsung សហការ​ជាមួយ​សាកល​វិទ្យាល័យ​ជា​ច្រើន​នៅ​ទីក្រុង​សេអ៊ូល​ បាន​បង្កើត​កម្មវិធី​ទូរសព្ទ​មួយ​ ដើម្បី​ជួយ​ដល់​​ក្មេង​ៗ​​ដែល​មាន​ជំងឺ​​នោះ។

    unnamed

    កម្មវិធី​ដែល​ Samsung បាន​ផលិត​នោះ​​មាន​ឈ្មោះ​ Look at Me ដែល​មាន​ហ្គេម​មួយ​ចំនួន (ដូចជា​ការ​ថត​រូប ថត​ផ្ទៃ​មុខ​ជា​ដើម) ​សម្រាប់​ឲ្យ​ក្មេង​ៗ​ទាំង​នោះ​លេង​ ក្នុង​គោល​បំណង​ព្យាបាល​ជំងឺ​របស់​ពួក​គេ។ ក្រោយ​ពី​ក្មេង​ចំនួន ២០នាក់​បាន​ប្រើ​កម្មវិធី​ Look at Me ​បាន​មួយ​រយៈ​ ​មន្ទីរ​ពិសោធ​ក៏​បាន​​ពិនិត្យ​ឃើញ​ថា​ពួកគេ​​​​មាន​ការ​រីក​ចម្រើន​​រហូត​ ដល់​​ទៅ ៦០ភាគ​រយ​ក្នុង​ការ​​ប្រើ​ភ្នែក​សម្លឹង​ទៅ​កាន់​អ្នក​នៅ​ជុំវិញ (ការ​ធ្វើ​ពិសោធ​ទៅ​លើ​ក្មេង​ទាំង​នោះ​​គឺ​ប្រើ​​ពេល​រហូត​ដល់ ៨សប្តាហ៍)​។



    Look at Me អាច​ដោនឡូត​បាន​​ដោយ​ឥត​គិត​ថ្លៃ​​​លើ Play Store ហើយ​វា​អាច​ប្រើ​បាន​ជាមួយ Galaxy S3/4/5, Galaxy Note 2/3/4, Galaxy S4 Zoom, Samsung Zoom2, Galaxy Tab S 10.5 និង Galaxy Tab S 8.4។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Samsung ផលិត​កម្មវិធី​ពិសេស​ជួយ​​​ក្មេង​​មិន​ហ៊ាន​មើល​មុខ​គេ Rating: 5 Reviewed By: Unknown
    Scroll to Top