• ព័ត៌មានថ្មី

    Thursday, December 4, 2014

    Mourinho ​ថា​មិន​ចង់​បាន​ Odegaard ​អី​គេ​នោះ​ទេ

    អ្នក​ចាត់​ការ​ក្រុម Chelsea ​លោក Jose Mourinho ​បាន​និយាយ​ថា​លោក​មិន​ទៅ​ដណ្ដើម​យក​យុវជន​ Martin Odegaard ​នោះ​ទេ ទោះ​ជា​គេ​មាន​សមត្ថភាព​ និង​មាន​ក្លិប​ដល់​ទៅ​២៥​កំពុង​ចង់​បាន​គេ​ក៏​ដោយ។



    នៅ​ពេល​ដឹង​ថា​ Odegaard ​ដែល​ជា​យុវជន​ឆ្នើម​ម្នាក់​បាន​មក​ដល់​ទឹក​ដី Liverpool ​ហើយ​នោះ លោក​ Mourinho ​បាន​បញ្ចេញ​អារម្មណ៍​របស់​លោក​ថា៖ “ខ្ញុំ​ឮ​ថា​ក្មេង​នេះ​មាន​ក្លិប​ដល់​ទៅ​២៥​ឯ​ណោះ​កំពុង​ចង់​បាន​រូប​គេ​ ណាស់ ប៉ុន្តែ​សម្រាប់​ Chelsea ​វិញ​នឹង​មិន​ទៅ​ប្រជែង​ជាមួយ​ពួកគេ​នោះ​ទេ។ ខ្ញុំ​ចង់​ដឹង​ថា​ទៅ​ថ្ងៃ​អនាគត​ទៅ​ គេ​នឹង​ទៅ​លេង​នៅ​ឯ​ណា​បើ​មាន​អ្នក​ចង់​បាន​យ៉ាង​នេះ ”។

    20A3EFD100000578-0-Manchester_United_are_yet_to_table_a_firm_offer_for_Odegaard_acc-m-1_1417633696833

    Martin Odegaard ​ជា​កីឡាករ​បាល់​ទាត់​ក្មេង​ជាង​គេ​បំផុត​ដែល​បាន​ចូល​លេង​នៅ​ពាន​ European Championship ​ពោល​គឺ​រូប​គេ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ន័រវែស​ត្រឹម​អាយុ​១៥​ ឆ្នាំ​៣០០​ថ្ងៃ។ ហើយ​បច្ចុប្បន្ន​នេះ​ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​មាន​វ័យ​១៦​ឆ្នាំ​ហើយ ​និង​មាន​ក្លិប​ជា​ច្រើន​ចង់​បាន​គេ​ទៅ​រួម​ក្រុម​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ថា​មិន​ចង់​បាន​ Odegaard ​អី​គេ​នោះ​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top