• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    Gestures​ ​​សម្រាប់​ Windows Phone​ ​​ទទួល​ទូរសព្ទ​​ដោយ​មិន​បាច់​ប៉ះ​អេក្រង់!

    ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់​ទូរសព្ទ​​​ដំណើរ​ការ​ដោយ​ Windows Phone ​អាច​​រីក​រាយ​​នឹង​​​បទ​ពិសោធន៍​​ថ្មី​ដែល​ផ្ដល់​ដោយ​កម្មវិធី​ ​Gestures Beta​ ​លើក​ទូរសព្ទ​ដោយ​មិន​បាច់​ប៉ះ​អេក្រង់។​​​​​​​


    ​Gestures Beta app គឺ​ជា​កម្មវិធី​ថ្មី​សម្រាប់​ Smartphone ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ដំណើរការ​Windows Phone​។ វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​​ដោយ​មិន​ចាំ​បាច់​ប៉ះ​ផ្ទាល់ ​នឹង​អេក្រង់​ទូរសព្ទ​នោះ​ទេ។ ខាង​ក្រោម​នេះ​លក្ខណៈ​ពិសេស​របស់​ Gestures Beta app៖
    – ទទួល​ទូរសព្ទ​ហៅ​ចូល​ដោយ​គ្រាន់​តែ​ដាក់​វា​ទៅ​នឹង​ត្រចៀក​​
    – បើក​សំឡេង​​ចេញ​មក​ក្រៅ​​ (Loud Speaker)​ អំឡុង​ពេល​ខល​​ដោយ​​ដាក់​ទូរសព្ទ​ផ្ងារ​អេក្រង់​ឡើង
    – បិទ​សំឡេង  (Mute)​ អំឡុង​ពេល​ខល​ដោយ​ដាក់​ទូរសព្ទ​ផ្កាប់​អេក្រង់​ចុះ​ក្រោម
    – ដាក់​ Silence ដាក់​ទូរសព្ទ​ផ្កាប់​អេក្រង់​ចុះ​ (មិន​មែន​ពេល​ខល​នោះ​ទេ)។
    កម្មវិធី​នេះ​គឺ​ត្រូវ​បាន​ដាក់​អោយ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ​ Windows Phone Store។ ក្រុមហ៊ុន Microsoft បាន​និយាយ​ថា​សម្រាប់​ការ​ប្រើ​ប្រាស់​ Gestures Beta app ​នៅ​លើ​​ម៉ូដែល​ Lumia 635, ​Lumia 630​ និង​ Lumia 530 ​​​មុខ​ងារ​គឺ​មាន​ដែន​កំណត់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Gestures​ ​​សម្រាប់​ Windows Phone​ ​​ទទួល​ទូរសព្ទ​​ដោយ​មិន​បាច់​ប៉ះ​អេក្រង់! Rating: 5 Reviewed By: Unknown
    Scroll to Top