• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    Real ឡើង​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ផុយៗ

    ជើង​ឯក​ទ្វីប​អឺរ៉ុប Real Madrid បាន​ឡើង​វគ្គ​​ផ្ដាច់ព្រ័ត្រ​ FIFA Club World Cup ក្រោយ​ស៊ី​​ក្រុម​ម៉ិកស៊ីកូ Cruz Azul ជើង​ឯក​តំបន់ CONCACAF ៤-០ នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កីឡដ្ឋាន  Le Grand Stade de Marrakech ​ប្រទេស​ម៉ារ៉ុក​យប់​មិញ​នេះ។



    ក្រៅ​ពី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ នេះ​ក៏​ជា​ជ័យជម្នះ​លើក​ទី​២១​ជាប់​គ្នា​របស់​ Real ផង​ដែរ។ ក្នុង​ជំនួប​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​នៃ​ក្រុម​ទាំង​២​នេះ Sergio Ramos បាន​បំបែក​ពង​មាន់​នៅ​នាទី​១៥ មុន​ពេល Karim Benzema បន្ថែម​គ្រាប់​ទី​២ នៅ​នាទី​៣៦។

    Cruz Azul មាន​ឱកាស​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​១គ្រាប់​សង​វិញ​ដែរ ប៉ុន្តែ​ប្រធាន​ក្រុម Gerardo Torrado មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់ Iker Casillas បាន។

    ចូល​តង់​ទី​២ Gareth Bale និង Isco បាន​បន្ថែម​ម្នាក់​១គ្រាប់​ទៀត ឲ្យ​ក្រុម​លោក Carlo Ancelotti ស៊ី​ផុយ ហើយ​ត្រូវ​ឡើង​ទៅ​ចាំ​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ ទី​២០ ខែ​ធ្នូ ចំណែក Cruz Azul ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​ថ្ងៃ​ទី​២០ ដូច​គ្នា។

    Real នឹង​ត្រូវ​រង់​ចាំ​មើល​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​គូ​ ទៀត រវាង​ជើង​ឯក​អាមេរិក​ខាង​ត្បូង San Lorenzo របស់​អាហ្សង់ទីន និង​ជើង​ឯក​អូសេអានី Auckland City របស់​នូវែលហ្សេឡង់ ដែល​ត្រូវ​ប្រកួត​យប់​នេះ។ Sabay នឹង​ជូន​ព័ត៌មាន​លម្អិត​នៃ​ការ​ប្រកួត​រវាង​ San Lorenzo និង Auckland នា​ពេល​បន្តិច​ទៀត​នេះ៕

    real

    real1

    real3

    real5

    real7

    real10

    real11

    real12

    real13
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ឡើង​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ផុយៗ Rating: 5 Reviewed By: Unknown
    Scroll to Top