• ព័ត៌មានថ្មី

    Thursday, December 4, 2014

    Chelsea, Man City ស៊ី​ផុយ តែ​ Arsenal ឈ្នះ​ទាំង​ភ័យ

    តោ​ខៀវ Chelsea, មេឃ​ខៀវ Manchester City និង​កាំភ្លើង​ធំ Arsenal សុទ្ធ​តែ​​បាន​៣ពិន្ទុ​ដូច​គ្នា ក្រោយ​បំបាក់​គូ​ប្រកួត​រៀង​ខ្លួន​នៅ​ Premier League យប់​មិញ​នេះ។


    ក្រុម​កំពូល​តារាង​របស់​​​លោក Jose Mourinho នៅ​តែ​បន្ត​ភាព​មិន​ចាញ់រ​បស់​ខ្លួន ដោយ​លត់​ក្រុម​​មាន់​ខ្នាយ​មាស​ Tottenham Hotspur ៣-០ ខណៈ​ក្រុម​លោក Manuel Pellegrini ស៊ី​​ក្រុម​ឆ្មា​ខ្មៅ Sunderland ៤-១។ ដោយ​ឡែក​ក្រុម​លោក Arsene Wenger បាន​ឈ្នះ​ក្រុម​ឡើង​ជើង Southampton ១-០ ទាំង​ប្រផុតប្រផើយ នៅ​ចុង​ម៉ោង ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម Alexis Sanchez។

    chelsea

    ចំណែក ​៣គ្រាប់​របស់​លោក Chelsea ធ្វើ​បាន​ដោយ Eden Hazard, Didier Drogba និង Loic Remy ស្រប​ពេល​ដែល​ Sergio Aguero (២គ្រាប់), Stevan Jovetic និង Pablo Zabaleta ជា​អ្នក​រក​​គ្រាប់​បាល់​ឲ្យ​ក្រុម​ជើង​ឯក​ចាស់ Man City ខណៈ​១គ្រាប់​សង​វិញ​របស់ Sunderland ធ្វើ​បាន​ដោយ Connor Wickham។

    mancity

    លទ្ធផល ​១គូ​ទៀត​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ Everton ស្មើ Hull City ១-១។ Romelu Lukaku ស៊ុត​បញ្ចូល​ទី​ឲ្យ Everton នាំ​មុខ​នៅ​នាទី​៣៤ តែ​ Sone Aluko អាច​តាម​ស្មើ​នៅ​នាទី​៥៩។

    តារាង​ពិន្ទុ​ក្រោយ​ប្រកួត​យប់​មិញ៖

    bpl
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea, Man City ស៊ី​ផុយ តែ​ Arsenal ឈ្នះ​ទាំង​ភ័យ Rating: 5 Reviewed By: Unknown
    Scroll to Top