• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    Mourinho ​ថា​អត់​ទិញ​ Messi ​ទេ​ ព្រោះ​មិន​អាច​ចាយ​លុយ​ធំ​បាន

    អ្នក​ចាត់​ការ​ក្រុម​ Chelsea ​លោក Jose Mourinho ​បាន​និយាយ​ថា​លោក​​មិន​អាច​នាំ​ខ្សែ​ប្រយុទ្ធ Lionel Messi ​មក​ Stamford Bridge ​បាន​ទេ​ព្រោះ​​​ក្លិប​មិន​អាច​ចាយ​លុយ​ធំ​បាន ​ដោយសារ​មាន​ការ​កំណត់​ពី​​ស្ថាប័ន​ឃ្លាំ​មើល​ការ​ចាយ​លុយ​ទិញ​កីឡាករ​ FFP (Financial Fair Play )។

     
    កាសែត BT Sport ​បាន​សួរ​សំនួរ​មួយ​ចំនួន​ទៅ​កាន់​លោក Mourinho ​កាល​ពី​យប់​មិញ​ ថា​តើ​លោក​អាច​មាន​ឱកាស​ទិញ​បាន​កីឡាករ​លំដាប់​កំពូល​ៗ​ដូច Messi ​អី​បាន​ដែរ​ឬ​អត់? បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា៖ “ទេ ខ្ញុំ​គ្មាន​ឱកាស​នោះ​ទេ ព្រោះ​ពេល​នេះ​យើង​មាន​ financial fair play ​ដែល​ជា​អង្គភាព​មួយ​កំណត់​ការ​ចាយ​វាយ​របស់​យើង។ ពេល​ខ្លះ​យើង​មាន​លុយ​មែន​ ប៉ុន្តែ​មិន​ចេះ​តែ​អាច​ចាយ​តាម​ចិត្ត​នោះ​ទេ។ កីឡាករ​ល្បី​ៗ​តែង​មាន​តម្លៃ​ខ្លួន​ថ្លៃ​ហើយ​ក្លិប​ណា​ក៏​ចង់បាន​ដែរ ប៉ុន្តែ​ខណៈ​នេះ​ Chelsea ​មិន​ទាន់​អាច​យក​កីឡាករ​នោះ​បាន​នៅ​ឡើយ​ទេ”។

    243ABBCA00000578-2885544-Mourinho_walks_his_team_out_against_Stoke_before_securing_a_vict-a-9_1419382234158

    លើស​ពី​នេះ​ទៅ​ទៀត បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ក្រុម​របស់​លោក​អាច​ មាន​ឱកាស​ច្រើន​ក្នុង​ការ​នាំ​ Messi ​មក​លេង​ជាមួយ​ប្រសិន​បើ​ចង់​បាន​ និង​ហ៊ាន​ដាក់​តម្លៃ​ខ្ពស់​ព្រោះ​ Fabregas ​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គេ​។ ពួកគេ​អាច​និយាយ​គ្នា​បាន។
    0DF2CAAB00000578-0-image-m-33_1419268849381


    គួរំលឹក​ថា​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ អតីត​អ្នក​ចាត់​ការ Real Madrid រូប​នេះ​បាន​និយាយ​ហើយ​ថា​ក្រុម​តោ​ខៀវ​មិន​ទិញ​កីឡាករ​ចូល​ទេ​នៅ​ខែ​មករា​ ខាង​មុខ​នេះ។ ប៉ុន្តែ​អ្វី​ៗ​តែង​តែ​ប្រែ​ប្រួល​ជានិច្ច​នៅ​ក្នុង​វិស័យ​បាល់​ទាត់​នេះ​ អីចឹង​ចាំ​មើល​ដល់​ពេល​នោះ​ទៅ​មើល​ថា​លោក​ Mourinho ​ទិញ​អ្នក​ណា​ថែម​ ឬ​មិន​ទិញ​ដូច​ដែល​បាន​និយាយ​ពី​មុន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​ថា​អត់​ទិញ​ Messi ​ទេ​ ព្រោះ​មិន​អាច​ចាយ​លុយ​ធំ​បាន Rating: 5 Reviewed By: Unknown
    Scroll to Top