• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    លេច​ iPhone 6s mini​ ​អេក្រង់​​តែ​​៤អ៊ីញ​​​​ នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​

    Apple អាច​នឹង​បញ្ចេញ​ ​ iPhone ដល់​ទៅ​បី​ម៉ូដែល​តែ​ម្ដងនៅឆ្នាំ​ក្រោយ​​ ដែល​ក្នុង​នោះ​មាន​មួយ​ម៉ូដែល​​ឈ្មោះ​ iPhone 6s mini មាន​អេក្រង់​ ៤អ៊ីញ​ដូច​ស៊េរី​ iPhone 5s អញ្ចឹង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​មួយ​រូប​នៅ​ក្រុមហ៊ុន​ Cowen and Company ឈ្មោះ Timothy Arcuri។

    អ្នក​ជំនាញ​រូប​នេះ​​​បាន​ឲ្យ​ដឹង​ទៀត​ថា​ iPhone 6s mini ​អេក្រង់​​ ៤អ៊ីញ​នោះ​មាន​ Specs មួយ​ចំនួន​​ស្រដៀង​គ្នា​នឹង​ iPhone 5s ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ដែរ​ តែ​វា​​នឹង​មាន​រាង​កោង​ផ្នែក​គែម​ដូច​គ្នា​ទៅនឹង​ iPhone 6/6 Plus ​។ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​​​ថា​តើ​ពីរ​ម៉ូដែល​ទៀត​មាន​ឈ្មោះ​អ្វី​ឲ្យ​ ប្រាកដ​នោះ​ទេ។

    បើ​តាម​ការ​បញ្ជាក់​របស់ Arcuri បាន​ឲ្យ​ដឹង​ថា​ iPhone 6s mini (ប្រហែល​​នឹង​ប្រកាស​​ពាក់​កណ្ដាល​​ឆ្នាំ ២០១៥) អាច​នឹង​​ដាក់​លក់​​ក្នុង​តម្លៃ​សមរម្យ​​ ដោយ​សារ​តែ​វា​ផលិត​ចេញ​ពី​សមាសធាតុ​​មាន​តម្លៃ​ថោក​ (ស្រដៀង​គ្នា​ទៅ​នឹង iPhone 5C) ដើម្បី​សម្រប​ទៅ​តាម​ជីវភាព​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ ។

    ដូច​អ្វី​ដែល​ Apple បាន​ធ្វើ​រាល់​ឆ្នាំ​អញ្ចឹង iPhone គ្រប់​ម៉ូដែល​ ​​គ្រប់​ទំហំ​ និង​តម្លៃ​ផ្សេង​ៗ​គ្នា តែង​តែ​ត្រូវ​បាន​ផលិត​​ និង​ដាក់​លក់​ដើម្បី​តម្រូវ​ទៅ​​ជីវភាព​និង​ការ​ចូល​ចិត្ត​របស់​អ្នក​ប្រើ​ ប្រាស់។ ជាក់ស្ដែង​ដូច​ឆ្នាំ​នេះ ​ដោយ​សារ​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ចង់​​បាន iPhone ដែល​មាន​អេក្រង់​ធំ ទើប​ iPhone 6/6 Plus ត្រូវ​បាន​ផលិត​ឡើង​ ហើយ​​ក៏​បាន​ទាញ​យក​ចំណែក​ទីផ្សារ​បាន​យ៉ាង​ច្រើន​ដូច​ការ​រំពឹង​ទុក​របស់ Apple ពិត​មែន។ ចំណែក​ឯ​ iPhone 6s mini ​ក៏​ជា​ផលិតផល​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​បាន​ទូរសព្ទ​អេក្រង់​ តូច​ល្មម​ងាយ​ស្រួល​ចុច​ (ដៃ​ម្ខាង​)​ ខុស​ពី iPhone 6/6 Plus​៕​​​​​​

    បើ​សិន​មាន​ព័ត៌មាន​លម្អិត​អំពី iPhone 6s mini ខាង Sabay នឹង​ផ្តល់​ជូន​ជា​បន្ត​ទៀត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: លេច​ iPhone 6s mini​ ​អេក្រង់​​តែ​​៤អ៊ីញ​​​​ នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​ Rating: 5 Reviewed By: Unknown
    Scroll to Top