• ព័ត៌មានថ្មី

    Wednesday, December 17, 2014

    Google ប្រឈម​​​​ការ​ផាក​ពិន័យ​ ១៨ លាន​ដុល្លារ​ពី​បទ​​បំពាន​​​​​​ទិន្នន័យ​​​​អ្នក​ប្រើ​ប្រាស់​

    ក្រុមហ៊ុន Google អាច​ប្រឈម​មុខ​នឹង​​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ១៨,៦​ លាន​ដុល្លារ​ ប្រសិន​បើ​ខ្លួន​មិន​បញ្ឈប់​​ការ​បំពាន​ទៅ​លើ​​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ អ្នក​ប្រើប្រាស់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​​ហុល្លង់​​នោះ​ទេ​។ នេះ​បើ​​តាម​ភ្នាក់​ងារ​ការពារ​ទិន្នន័យ​ ហុល្លង់​មួយ​ដែល​បាន​​​បញ្ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។​

    ​អាជ្ញាធរ​ការ​ពារ​ទិន្នន័យ​  (DPA) បាន​និយាយ​ថា ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​គឺ​កំពុង​​​ជ្រៀត​ចូល​ទិន្នន័យ​អ្នក​ ប្រើប្រាស់​របស់​ហុល្លង​នៅ​លើ​​​​ Browsing History និង location Data ដើម្បី​​​ដាក់​ Ads ​ឲ្យ​ត្រូវ​នឹង​ពួកគេ​។


    ​​
    ​ក្រុម​អ្នក​ច្បាប់​បាន​ទុក​រយៈ​ពេល​អោយ​​ក្រុមហ៊ុន​ Google ​រហូត​ដល់​ចុង​ខែ​កុម្ភៈ​ដើម្បី​ធ្វើ​ការ​ផ្លាស់​​ប្ដូរ​វិធីសាស្ត្រ​ដើម្បី ​ធ្វើ​ការ​ដោះស្រាយ​ទៅ​លើ​​ការ​ប្រើ​ប្រាស់​ទិន្នន័យ​​ទាំង​នេះ​​ដោយ​ខុស​ ច្បាប់​។
    ​​
    គោលការណ៍​ពាក់ព័ន្ធ​នឹង​​​​​​​​ការ​ប្រើប្រាស់​ទិន្នន័យ​ឯកជន​អ្នក​ ប្រើប្រាស់​​​​ដែល​បាន​ដាក់​ចេញ​កាល​​​​​​ពី​ឆ្នាំ​ ២០១២ ​កំពុង​ត្រូវ​បាន​ប្រទេស​ចំនួន​​​​ប្រាំ​ក្នុង​តំបន់​អឺរ៉ុប​ផ្សេង​ទៀត​​ ដូច​ជា​​បារាំង​ អាល្លឺម៉ង់ ​ចក្រភព​អង់គ្លេស​ អ៊ីតាលី និង អេស្ប៉ាញ​​ស៊ើបអង្កេត​ដូច​គ្នា។​
    ​​
    ​​ប្រធាន​​ PDA ​ហុល្លង់​ លោក​ ​Jacob Kohnstamm បាន​និយាយ​ថា​ ៖” ​​បញ្ហា​​ខាង​លើ​នេះ​​​គឺ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ​ ហើយ​យើង​សង្ឃឹម​ថា​​ភាព​អត់ធ្មត់​របស់យើង​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ” ។
    ​​
    ក្រុមហ៊ុន​ Google ​​​ប្រើប្រាស់​ទិន្នន័យ​ដែល​យក​ពី​​ Search engine, ​អ៊ីមែល​, ​cookies​​ , location data និង video browsing ដើម្បី​​ដាក់ើ​​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​ឲ្យ​ត្រូវ​នឹង​អតិថិជន​។
    ​​
    ទាក់​ទង​និង​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នេះ​ DPA បាន​និយាយ​ថា​ ​ Google​ បាន​ធ្វើ​ដោយ​មិន​បាន​​​ផ្តល់​​​ដំណឹង​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ ​​ជាមុន​​និង​​​មិន​បាន​ឆ្លង​មន្ត្រី​ជាមុន ​ដែល​ទង្វើ​នេះ​គឺ​វា​ល្មើស​នឹង​ច្បាប់។
    ​​
    ​​​ក្រុមហ៊ុន Google ​ត្រូវ​បាន​​បញ្ជា​អោយ​បញ្ឈប់​​នូវ​ទង្វើ​ល្មើស​ច្បាប់​​​នេះ​ បើ​មិន​អញ្ចឹង​ទេ​និង​​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​១៨,៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​​​។ ក្រុមហ៊ុន​ Google ក៏​ត្រូវ​​​ជូន​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​អោយ​ដឹង​មុន​ពី​សកម្មភាព​របស់​ ខ្លួន​ និង​​​​ត្រូវ​មាន​ការ​​យល់​ព្រម​ជា​មុន​សិន។
    ​​
    អ្នក​នាំពាក្យ​ Google ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Google ប្រឈម​​​​ការ​ផាក​ពិន័យ​ ១៨ លាន​ដុល្លារ​ពី​បទ​​បំពាន​​​​​​ទិន្នន័យ​​​​អ្នក​ប្រើ​ប្រាស់​ Rating: 5 Reviewed By: Unknown
    Scroll to Top