• ព័ត៌មានថ្មី

    Thursday, December 11, 2014

    Man City ទម្លាក់ Roma ឡើង​វគ្គ​១៦ក្រុម​ចុង​ក្រោយ

    ក្រុម​ Manchester City បាន​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ UEFA Champions League ក្រោយ​​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Roma របស់​អ៊ីតាលី ២-០ យប់​​មិញ​នេះ ខណៈ​ក្រុម​គូ​ប្រជែង CSKA Moscow ចាញ់​ក្រុម​​លេខ​១​ក្នុង​ពូល Bayern Munich ៣-០។



    លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​ជើង​ឯក​អង់គ្លេស រក​បាន​៨ពិន្ទុ ស្ថិត​នៅ​​លេខ​២ ពូល E រី​ឯ Roma បាន​លេខ​៣ ទទួល​កៅអី​ទៅ​វគ្គ​៣២ក្រុម​ចុង​ក្រោយ Europa League ឯ CSKA ត្រូវ​ច​ប់​យុទ្ធនាការ​ទ្វីប​អឺរ៉ុប​ត្រឹម​នេះ។

    លទ្ធផល​​​ប្រកួត​យប់​មិញ៖

    result
     
    តារាង​ពិន្ទុ​ក្រុម​មក​ពី​ពូល​ទាំង​៤​ដែល​ប្រកួត​យប់​មិញ៖

    table

    សរុប​មក ក្រុម​ទាំង​១៦​ដែល​អាច​ឆ្លង​ផុត​ពូល រួម​មាន៖ Borussia Dortmund (អាល្លឺម៉ង់), Bayern Munich (អាល្លឺម៉ង់), Bayer ​Leverkusen (អាល្លឺម៉ង់), Schalke 04 (អាល្លឺម៉ង់), Atlético Madrid (អេស្ប៉ាញ), Real Madrid (អេស្ប៉ាញ), Barcelona (អេស្ប៉ាញ), Chelsea (អង់គ្លេស), Arsenal ​(អង់គ្លេស), Manchester City (អង់គ្លេស),​ AS Monaco (បារាំង), Paris Saint-Germain (បារាំង), FC Porto (ព័រទុយហ្គាល់), Juventus (អ៊ីតាលី), FC Basel ​(ស្វីស) និង ​Shakhtar Donetsk (អ៊ុយក្រែន)។

    ចំណែក​​ក្រុម​ទាំង​៨ ដែល​ត្រូវ​ទៅ​លេង​វគ្គ​៣២ក្រុម​ចុង​ក្រោយ Europa League រួម​មាន៖ Olympiacos (ក្រិក), Liverpool (អង់គ្លេស), Zenit (រុស្សី), Anderlecht (បែលហ្សិក), AS Roma (អ៊ីតាលី), Ajax (ហុល្លង់), Sporting​ (ព័រទុយហ្គាល់) និង Athletic Bilbao (អេស្ប៉ាញ)។

    mcity1

    mcity2

    mcity3

    mcity4

    mcity5

    mcity6
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man City ទម្លាក់ Roma ឡើង​វគ្គ​១៦ក្រុម​ចុង​ក្រោយ Rating: 5 Reviewed By: Unknown
    Scroll to Top