• ព័ត៌មានថ្មី

    Friday, December 19, 2014

    យល់​ម៉េច​ដែរ បើ​ Ramos ​ទៅ​តោ​ខៀវ ​Benzema ​ទៅ​ហង្ស​ក្រហម?

    ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​លោក​ Jose Mourinho ​កំពុង​ចរចា​ជាមួយ​ខ្សែ​ការពារ Sergio Ramos រឿង​ផ្លាស់​មក​លេង​នៅ​ Chelsea ​រដូវ​កាល​ក្រោយ ខណៈ​ដែល​ Liverpool ​វិញ​ ចង់​បាន​ Karim Benzema ​​ដោយ​ផ្ដល់​តម្លៃ​ខ្លួន​កប់​ពពក ៥០​លាន​ផោន។




    គេហទំព័រ Daily Express  ​បាន​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​នេះ​ថា​លោក Mourinho ​ដែល​ជា​អតីត​អ្នក​ចាត់​ការ​ក្រុម​ Real Madrid ​និង​ធ្លាប់​ជា​មនុស្ស​ជិត​ស្និទ្ធ​នឹង​ Ramos ​ផង​នោះ ​បាន​និង​កំពុង​ពិភាក្សា​ចរចា​នាំ​ខ្សែ​ការពារ​វ័យ​២៨ឆ្នាំ​រូប​នេះ​មក​ Chelsea ​​​រដូវ​កាល​ក្រោយ។ ដោយ​​សម្អាង​​លើ​ហេតុ​ផល​ថា​ Ramos ​នឹង​បដិសេធ​បន្ត​កុងត្រា​ថ្មី​២​ឆ្នាំ​ទៀត​ដែល​ផ្ដល់​ឱ្យ​ដោយ​លោក Carlo Ancelotti ​ស្រប​ពេល​កុងត្រា​ចាស់​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០១៧។


    ramos


    មួយ​វិញ​ទៀត ​រឿង​ Liverpool ​ចង់​បាន​ Karim Benzema ​នោះ​ក៏​អីចឹង​ដែរ ពោល​គឺ​ក្រុម​ហង្សក្រហម​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​នៅ​រដូវ​កាល​ដោះ ​ដូរ​កីឡាករ​ខាង​មុខ ខណៈ​ដែល​ការ​ចង់​បាន​នេះ​លោក Rodgers ​បាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ដល់​ ទៅ​៥០​លាន​ផោន​។ នា​ខែ​មករា​ខាង​មុខ​នេះ​​ Liverpool ​ក៏​នឹង​អាច​លក់​ចេញ​ Mario Balotelli ​ផង​ដែរ​ ដើម្បី​បាន​លុយ​ខ្លះ​មក​បន្ថែម​ទិញ​ខ្សែ​ប្រយុទ្ធ​ដែល​មាន​សមត្ថភាព​ពិត​ៗ​ អាច​ជួយ​ក្រុម​ស្ដារ​មុខ​មាត់​បាន ។

    article-2611499-1D4CD8E600000578-936_634x414

    យ៉ាង​ណា​មិញ ​នេះ​គ្រាន់​តែ​ជា​ការ​ព្យាករ​ទុក​ប៉ុណ្ណោះ​មិន​ទាន់​អាច​ថា​ជា​ការ​ពិត​នោះ ​ទេ ចាំ​មើល​រដូវ​កាល​ដោះដូរ​កីឡាករ​ដែល​បើក​នៅ​ខែ​មករា​ខាង​មុខ​ ទើប​ដឹង​ថា​នរណា​ទៅ​លេង​នៅ​ក្លិប​ណា​?
    • Blogger Comments
    • Facebook Comments
    Item Reviewed: យល់​ម៉េច​ដែរ បើ​ Ramos ​ទៅ​តោ​ខៀវ ​Benzema ​ទៅ​ហង្ស​ក្រហម? Rating: 5 Reviewed By: Unknown
    Scroll to Top