• ព័ត៌មានថ្មី

    Friday, December 5, 2014

    Van Gaal ​ត្រៀម​ចាយ​លុយ​ធំ​ ជួយ​ក្រុម​លើក​ពាន

    ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ត្រៀម​កញ្ចប់​ប្រាក់​១៥០​លាន​ផោន ​(ប្រមាណ​២៣៤​លាន​ដុល្លារ​អាមេរិក) ​រួច​រាល់​ហើយ​ក្នុង​ការ​នាំ​យក​កីឡាករ​៤​ទៅ​៥​នាក់​មក​ Old Trafford ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នា​ខែមករា ដើម​​ឆ្នាំ​ក្រោយ​នេះ​ ដើម្បី​បំពេញ​ទម្រង់​លេង​របស់​អ្នក​ចាត់ការ Louis van Gaal។






    “Gaal-actico Revolution at Old Trafford”  ​ជា​ពាក្យ​​សម្ដី​របស់​លោក Van Gaal ​បាន​និយាយ​ដើម្បី​កែ​ប្រែ​មុខ​មាត់​ថ្មី​របស់​បិសាច​ក្រហម​​ទៅ​ថ្ងៃ​មុខ។ ហើយ​ក្បួន​នេះ​ដែរ​គឺ​យក​ទម្រង់​តាម​ Real Madrid ​ដែល​ទិញ​កីឡាករ​ខ្លាំង​ៗ​មក​ដាក់​គ្រប់​តំបន់​ដើម្បី​ឱ្យ​ក្រុម​ក្លាយ​ជា​ យក្ស​មួយ​ដែល​មិន​អាច​មាន​នរណា​មក​ប្រៀប​បាន​ ប៉ុន្តែ​ការ​ចំណាយ​ខ្លាំង​ក៏​ត្រូវ​តែ​ទទួល​បាន​អ្វី​មក​វិញ​ច្រើន​ដែរ។ នេះ​ជា​ពាក្យ​ដែល​ Van Gaal ​បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់។


    ddd

    Man Utd ​រដូវ​កាល​ដោះដូរ​កីឡាករ​មុន​នោះ​ បាន​ចំណាយ​អស់​២១៥​លាន​ផោន​រួច​​ទៅ​ហើយ ​ដើម្បី​ទិញ​កីឡាករ​មក​ពង្រឹង​ក្រុម ​ប៉ុន្តែ​ហាក់​ដូច​ជា​មិន​ទាន់​អាច​កែ​ប្រែ​ក្រុម​ទាំង​មូល​ឱ្យ​ទៅ​ជា​បិសាច ​ខ្លាំង​ដូច​មុន​នៅ​ឡើយ​ទេ។ ដោយ​ឡែក​១៥០​លាន​ផោន​នេះ​ទៀត ​គឺ​ជា​ការ​ចំណាយ​ចុង​ក្រោយ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ​ ដើម្បី​ទិញ​កីឡាករ​ដែល​ត្រូវ​ជំនាញ​​ និង​មាន​សមត្ថភាព​ពិត​ប្រាកដ ហើយ​ចំនួន​ទឹក​ប្រាក់​ច្រើន​សន្ធឹក​នេះ​នឹង​ត្រូវ​ចំណាយ​ទិញ​កីឡាករ​ដូចជា Dani Alves , Arjen Robben , Mats Hummels Diego Godin ​និង​ Kevin Strootman ។



    FireShot Screen Capture #106 - 'Manchester United set to splash out £150m to capture Arjen Robben, Kevin Strootman, Diego Godin and Mats Hummels I Daily Mail Online' - www_dailymail_co_uk_sport_football_article-286

    ទន្ទឹម​នឹង​ការ​ចំណាយ​ច្រើន​នេះ Man Utd ​ក៏​បាន​ត្រៀម​​លក់​កីឡាករ​ចេញ​​ច្រើន​ដែរ ​គឺ​អាច​​ដល់​ទៅ​១០​នាក់​ឯ​ណោះ​នៅ​ខែ​មករា​ខាង​មុខ​នេះ។ កីឡាករ​ដែល​ត្រូវ​បាន​ឱ្យ​គេ​ខ្ចី​ជើង​នោះ​ ក៏​​​ Val Gaal ​​មិន​ចង់​យក​មក​វិញ​ដែរ ដូចជា Nani , Javier Hernandez , Tom Cleverley , Wilfried Zaha ​និង​ Nick Powell ​ប្រហែល​ជា​ត្រូវ​លក់​ចេញ​តែ​ម្ដង។ ចំណែក​ Darren Fletcher , Robin van Persie ,  Ashley Young , Phil Jones , Chris Smalling ​និង​ Rafael ​សុទ្ធ​តែ​នៅ​កុងត្រា​១​ឆ្នាំ​ ហើយ​ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​អាច​លក់​ចេញ​របស់​អ្នក​ចាត់​ការ​​វ័យ​ ៦៣​ឆ្នាំ​ខាង​លើ​នេះ​ដែរ។


    23A6515A00000578-2861393-image-a-31_1417730452844

    23BFA6D500000578-2861393-image-m-29_1417730269503

    ចាំ​មើល​ថា​ ​បច្ចុប្បន្ន​​ Van Gaal ​នាំ​កីឡាករ​ចូល​៦​នាក់ ​អាច​ជួយ​ក្រុម​មក​ឈរ​លេង​រៀង​ទី​៤​បណ្ដោះអាសន្ន​ ចុះ​បើ​អាច​នាំ​​បន្ថែម​កីឡាករ​ ៤-៥​នាក់​ទៀត​មក​ចូល Old Trafford ​តើ​អាច​នាំ​ក្រុម​នេះ​ទៅ​លេង​ Champions League ​បាន​ឬ​អត់​រដូវ​កាល​ក្រោយ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Van Gaal ​ត្រៀម​ចាយ​លុយ​ធំ​ ជួយ​ក្រុម​លើក​ពាន Rating: 5 Reviewed By: Unknown
    Scroll to Top