• ព័ត៌មានថ្មី

    Tuesday, December 2, 2014

    ស្ត្រី​ជើង​ខ្លាំង​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​ ៥ ​របស់​អាស៊ី

    “អ្វី​ដែល​បុរស​ធ្វើ​បាន ​ស្ត្រី​ក៏​​អាច​ធ្វើ​បាន​ដែរ” ​នេះ​ជា​ឃ្លា​ដែល​អ្នក​ឧស្សាហ៍​ឮ​ក្នុង​ន័យ​លើក​កម្ពស់​ស្ត្រី​ឲ្យ​ស្មើ​នឹង​បុរស។ ​​ចង់​ដឹង​​ថា ​ស្ត្រី​ខ្លាំង​ដូច​បុរស​មែន​ឬ​ក៏​អត់ ​ព្រឹក​នេះ​ Sabay ​សូម​លើក​យក​កំពូល​ស្ត្រី​ជើង​ខ្លាំង​​ទាំង​ ៥ ​រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា​​​នៃ​ទ្វីប​អាស៊ី​​​ឲ្យ​អ្នក​បាន​ស្គាល់។ ​តោះ​! មើល​មុខ​ និង​សមិទ្ធផល​ដែល​ពួកគេ​សម្រេច​បាន​នា​ពេល​កន្លង​មក។

    ១. ​លោកស្រី Cher Wang
     crthtcwangg201110280029581

    សហគ្រិន​តៃវ៉ាន់​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នេះ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ល្បី​ HTC ​​និង​​​​ប្រធាន​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​របស់​តៃវ៉ាន់​នេះ​តាំង​ពី​ឆ្នាំ ​២០០៧ ​មក។ ​​ ស្ត្រី​ដែល​ទទួល​ការ​អប់រំ​ក្នុង​សហរដ្ឋ​អាមេរិក​រូប​នេះ​ត្រូវ​បាន​គេហទំព័រ​ល្បី Forbes ​ចាត់​ចំណាត់ថ្នាក់​​​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​​ទី ៥៤ ​​​ប្រចាំ​ឆ្នាំ ​២០១៤។

    ២. ​​​លោក​ស្រី Padmasree Warrior


    ស្ត្រី​ដែល​បញ្ចប់​ផ្នែក​វិស្វកម្ម​គីមី​​ពី​សាកលវិទ្យាល័យ​ Cornell ​សហរដ្ឋ​អាមេរិក​រូប​នេះ​ ជា​​កម្លាំង​ស្នូល​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បី​ Cisco។ ​ក្នុង​ដំណែង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ ​និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ ​លោកស្រី​ត្រូវ​នាយក​ប្រតិបត្តិ​លោក John Chamber ​សរសើរ​ថា ​ជា​ស្ត្រី​កំពូល​ម្នាក់​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក។ ​​នៅ​ពេល​​ដែល​ត្រូវ​អ្នក​កាសែត​សួរ​ថា ​តើ​នរណា​នឹង​អាច​ជំនួស​ដំណែង​លោក​នៅ​ពីរ​ឆ្នាំ​បន្ទាប់ ​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជាក់​ច្បាស់ៗ​ពី​ឈ្មោះ​របស់​លោក​ស្រី​ Warrior ​ឡើយ។

    ​​​​​​​៣. ​លោកស្រី Sun Yafang
     Sun Yafang

    ស្ត្រី​ជើង​ខ្លាំង​ចិន​ម្នាក់​នេះ​គឺ​ជា​ ប្រធាន​ក្រុមហ៊ុន​ Hauwei ​​តាំងពី​​ឆ្នាំ​​ ១៩៩៩ ​មក។ ​​លោក​ស្រី​បាន​ដើរ​ចូល​​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ network ​​ធំ​បំផុត​ក្នុង​លោក​នេះ​តាំង​ពី​ឆ្នាំ ១៩៨៩។ ​​លោក​ស្រី​បាន​ទទួល​ពាន​រង្វាន់​​សង្គម​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ពិភពលោក​ពី​​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ក្នុង​ឆ្នាំ ​២០១២។

    ៤. ​លោកស្រី ​Kiran Mazumdar-Shaw
     Kiran Mazumdar-Shaw

    ​​គឺ​ជា​ស្ត្រី​មាន​បំផុត​របស់​ឥណ្ឌា ​ហើយ​ក៏​ជា​ស្ត្រី​ទី​ ១ ​ដែរ​ដែល​បាន​រួម​ចំណែក​ក្នុង​វិស័យ​ជីវ​បច្ចេកវិទ្យា។ ​លោក​ស្រី​ប្រធាន​ក្រុមហ៊ុន ​និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​​ Biocon ​ដែល​​ជា​គ្រឹះស្ថាន​ផលិត​ឱសថ​មាន​តម្លៃ​ថោក​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ។ ​ក្រៅ​ពី​នេះ​លោកស្រី​ក៏​ជា​​ប្រធាន​វិទ្យាស្ថាន​​​គ្រប់គ្រង​​ឥណ្ឌា​ក្នុង​ទីក្រុង​ Bangalore ​ដែល​ជា​ស្ថាប័ន​អប់រំ​​ផ្នែក​ជំនួញ​នាំ​មុខ​មួយ​របស់​ឥណ្ឌា។

    ៥. ​​​​​​​​​​លោកស្រី​ Weili Dai
     Weili Dai

    កើត​នៅ​ចិន​​ និង​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋអាមេរិក​ ​លោកស្រី​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ​លោក​ស្រី​ជា​ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ Marvell Technology Group។ ​ការ​រួម​ចំណែក​ជាច្រើន​បាន​ធ្វើ​ឲ្យ​លោកស្រី​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​មួយ​ចំនួន​​​ក្នុង​នោះ​នៅ​ឆ្នាំ ​២០១៣​ លោក​ស្រី​ឈ្នះ​​​​​ពាន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​​ពី​ពានរង្វាន់​ Gold Stevie​ ដែល​ប្រៀប​បាន​ជា​នឹង​ពានរង្វាន់​អូស្ការ​ផ្នែក​ជំនួញ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ត្រី​ជើង​ខ្លាំង​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទាំង​ ៥ ​របស់​អាស៊ី Rating: 5 Reviewed By: Unknown
    Scroll to Top