• ព័ត៌មានថ្មី

    Thursday, December 25, 2014

    ពិភព​បាល់ទាត់​មាន​អី​កើត​ឡើង បើ​គ្មាន​ Ronaldo,​ Messi?

    ក្នុង​ពិភព​បាល់​ទាត់​ Cristiano Ronaldo ​និង​ Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយ។ អ្នក​ទាំង​ពីរ​បាន​ជួយ​ឲ្យ​បាល់​ទាត់​កាន់​តែ​រំភើប ខណៈ​អ្នក​គាំទ្រ​គេ​ទាំង​២​ក៏​ពុះ​កញ្ជ្រោល​ខ្លាំង​ណាស់​ដែរ។ ដោយ​សារ​តែ​ឥទ្ធិពល​ដ៏​សម្បើម​នៃ​កីឡាករ​ទាំង​២ បាន​ធ្វើ​ឲ្យ​​គេហទំព័រ​មួយ​​បាន​លើក​ឡើង​ពី​រឿង​មួយ​ចំនួន​ដែល​​អាច​កើត​ ឡើង ប្រសិន​បើ​គ្មាន​អ្នក​ទាំង​២​តាំង​ពី​ដើម​រៀង​មក។

    ចង់​ដឹង​មាន​អ្វី​ខ្លះ សូម​មើល​ចំណុច​ខាង​ក្រោម៖



    ១. Fernando Torres ​អាច​ឈ្នះ​ពាន​ Ballon d’Or

    595x401xfernando-torres-liverpool-fc-1154521_1920_1295-1419368461.jpg.pagespeed.ic.Cn9VQCuOC7xBaOFYF6Vb

    នៅ​ឆ្នាំ​២០០៨ ​បេក្ខភាព​៣​នាក់​ចុង​ក្រោយ​ដណ្ដើម​ពាន​ Ballon d’Or ​គឺ Ronaldo , Messi ​និង​ Torres ​ដូច្នេះ​បើ​អត់​មាន​ពួក​គេ​ទាំង​២​ទេ​​ នោះ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​រូប​នេះ ​នឹង​មាន​ឱកាស​លើក​ពាន​ Ballon d’Or ​នៅ​ឆ្នាំ​២០០៨​នោះ​ទៅ​ហើយ។

    ២. ​ក្រុម​ Chelsea ​នឹង​អាច​លើក​ពាន​ Champions League ​១​ដង​ថែម​ទៀត
    595x337xgd7360265,40champions-league-fina-4367-1419368541.jpg.pagespeed.ic.eSrKZ6NXnzOoWnS3_n7r

    តោ​ខៀវ Chelsea ​ឈាន​ជើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨ ​ដែល​ពេល​នោះ​ពួកគេ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ Manchester United ​នៅ​ទី​ក្រុង​ Moscow ​ប្រទេស​រុស្សី។ ក្នុង​ប្រកួត​នោះ​ដែរ Ronaldo ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ Man Utd ​មុន​ខណៈ​ដែល​ Lampard ​ជា​អ្នក​រក​បាន​គ្រាប់​ស្មើ​។ ហើយ​លទ្ធផល​នេះ​រក្សា​រហូត​ដល់​ម៉ោង​បញ្ចប់​ត្រូវ​កាត់​សេចក្ដី​ដោយ​បាល់​ ប៉េណាំង​ទី ប៉ុន្តែ​ជា​អកុសល​នៅ​គ្រា​នោះ​ Chelsea ​ទាត់​បាល់​ប៉េណាង​ទី​ចាញ់​ក្រុម​ Man Utd ។ ដូច្នេះ​បើ​គ្រា​នោះ​អត់​មាន Ronaldo ​ទេ​នោះ​ Chelsea ​អាច​លើក​ពាន​ Champions League ​បាន​បាត់​ទៅ​ហើយ។

    ៣. កំណត់​ត្រា​របស់​ Gerd Muller ​មិន​ទាន់​មាន​អ្នក​បំបែក​ទេ

    595x415xarticle-2245546-165d5fe5000005dc-841_634x443-1419368647.jpg.pagespeed.ic.OGS8M4fFDksKK56hwIEq


    នៅ​ឆ្នាំ​១៩៧២​ Gerd Muller ​ជា​អ្នក​បង្កើត​កំណត់​ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​មួយ​ ​ឆ្នាំ​​ ពោល​គឺ​៨៥​គ្រាប់​គិត​ទាំង​លេង​នៅ​ Bayern Munich ​និង​ជម្រើស​ជាតិ​អាល្លឺម៉ង់។ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១២ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​បំបែក​កំណត់​ត្រា​នោះ​ទៅ​ហើយ​គឺ​រូប​គេ​រក​បាន​៩១​គ្រាប់​ឯ​ណោះ។

    ៤. Zlatan Ibrahimovic ​អាច​ក្លាយ​ជា​តារា​លេច​ធ្លោ​ម្នាក់​នៅ Barcelona
    92818hp2-1419368752.jpg.pagespeed.ce.2BSr7uLUywcMivGLJxXx

    Zlatan ​ផ្លាស់​ពី​ Inter Milan ​មក​ Barcelona ​កាល​ពី​ឆ្នាំ​២០០៩ ​ក្នុង​តម្លៃ​៦៩,៥​លាន​អឺរ៉ូ ​ប៉ុន្តែ​ក្នុង​រដូវ​កាល​នោះ​ដែរ​រូប​គេ​ផ្លាស់​មក​ចំ​ពេល​ Pep Guardiola ​ជា​អ្នក​ដឹក​នាំ​ក្រុម ​ហើយ​ Messi ​កំពុង​ឡើង​ជើង​ខ្លាំង​ផង​ដែរ។ Zlatan ​បាន​ត្រឹម​តែ​នៅ​ក្រោយ​ Messi ​ប៉ុណ្ណោះ ​ព្រោះ​កាល​នោះ​ Pep ​ស្រលាញ់​ទម្រង់​លេង​ម្ចាស់​ពាន Ballon d’Or ​៤​សម័យ​នោះ​ជាង​។ រដូវ​កាល​២០០៩-២០១០ ​នោះ​ Zlatan ​បង្ហាញ​ខ្លួន​បាន​២៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​១៦​គ្រាប់​ប៉ុណ្ណោះ។ ​ហើយ​រដូវ​កាល​ក្រោយ​ដោយ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​លោក Pep ​ផង​នោះ​ រូប​គេ​ក៏​ត្រូវ​ក្រុម​ AC Milan ​ខ្ចី​ជើង​មួយ​រដូវ​កាល​មុន​ពេល​លក់​ឱ្យ​ PSG ​នៅ​ឆ្នាំ​២០១២។

    ៥. Rooney ​អាច​នឹង​មាន​រូប​តំណាង​មួយ​នៅ​ Man Utd

    595x335xwayne_rooneycfantasypremierleaguehintsdotblogspotdotcom-1419368851.jpg.pagespeed.ic.hHQ9Qh3FY0CFjcKCUbJt

    Rooney ​ចូល​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម​មុន​ Ronaldo ​ប៉ុន្តែ​ប្រជាប្រិយ​ភាព​គឺ​មិន​ស្មើ​នឹង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយហ្គាល់​នោះ​ទេ។ ត្បិត​តែ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​មែន ​ប៉ុន្តែ​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្រលាញ់​​ Ronaldo ​ច្រើន​ជាង​ Rooney ​ឆ្ងាយ​ណាស់។ ហើយ​ទោះ​ជា​ Cr7 ​ចាកចេញ​ទៅ​មែន ​ប៉ុន្តែ​អ្នក​នៅ​ក្នុង​ក្លិប​នេះ​នៅ​តែ​នឹករលឹក​ដល់​ដល់​ខ្សែ​ប្រយុទ្ធ​វ័យ ​២៩​ឆ្នាំ​នេះ​ដដែល។ ដូច្នេះ​បើ​អត់​មាន​ Ronaldo ​មក​ទេ​នោះ​ Man Utd ​នឹង​មាន​តែ​ Rooney ​ម្នាក់​គត់។

    ៦. ពាន Ballon d’Or ​នឹង​មិន​បាន​តែ​២​នាក់​អីចឹង​ទេ

    xronaldo_messi-934618-1419368943.jpg.pagespeed.ic.IBnm8ipZVSE99xFAek9Y

    រយៈ​ពេល​៦​ឆ្នាំ​មក​នេះ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នេះ​គឺ​ មាន​អ្នក​ទទួល​តែ​២​នាក់​គត់​ Messi ​៤​ដង​និង​ Ronaldo ​២​ដង។ ដូច្នេះ​បើ​​​មិន​មាន​២​នាក់​នេះ​ទេ នោះ​ពាន​នេះ​អាច​មាន​អ្នក​ទទួល​ផ្សេង​ៗ​ទៀត​ច្រើន​នាក់។

    ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​លើក​ឡើង​ទាំង​៦ចំណុច​ខាង​លើ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: ពិភព​បាល់ទាត់​មាន​អី​កើត​ឡើង បើ​គ្មាន​ Ronaldo,​ Messi? Rating: 5 Reviewed By: Unknown
    Scroll to Top