• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    James ​​Rodriguez ​​​អាច​​មិន​​បាន​​លេង​​នៅ FIFA Club World Cup

    ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​របស់​ Real Madrid ​អាច​នឹង​មិន​បាន​លេង​ក្នុង​ពាន​រង្វាន់ FIFA Club World Cup ​ដោយ​សារ​របួស​ដាច់​សរសៃ​តូច​មួយ​ត្រង់​កែង​ជើង​ស្ដាំ​ ​អំឡុង​ការ​ប្រកួត​រវាង Real Madrid ​និង​ Celta Vigo  កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

    ក្រុម​គ្រូ​ពេទ្យ​របស់​ក្លិប Real Madrid ​បាន​បញ្ជាក់​ពី​បញ្ហា​របួស​របស់​ James ​​ថា​បាន​ដាច់​សរសៃ​តូច​មួយ​ត្រង់​កែង​ជើង​ស្ដាំ​​ ហើយ​ត្រូវ​ការ​ពេល​សម្រាក​ជា​ច្រើន​ថ្ងៃ។ ចំពោះ​ការ​មិន​បាន​លេង​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ដែរ លោក Carlos Ancelotti ​បាន​និយាយ​​ថា៖ “យើង​មិន​មាន​ពេល​ច្រើន​ទេ​ដោយសារ​ការ​ប្រកួតធំ​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ​ហើយ ដូច្នេះ​គេ​នឹង​ត្រូវ​អវត្តមាន ​ប៉ុន្តែ​ប្រសិន​បើ​យើង​អាច​ឆ្លង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ ខ្ញុំ​ជឿជាក់​ថា​គេ​អាច​លេង​បាន”។

    1417902297_extras_noticia_foton_7_0

    ការ​មិន​បាន​ចូល​លេង​របស់​អតីត​កីឡាករ​ Monaco ​រូប​នេះ ​គឺ​ធ្វើ​ឱ្យ​លោក Ancelotti ​ពិបាក​បន្តិច​ហើយ​ព្រោះ​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​មាន​កីឡាករ​សំខាន់​ៗ​អវត្តមាន​ច្រើន​ដូចជា Luka Modric ​និង​ Sami Khedira គឺ​មិន​បាន​ចូល​លេង​ទាំង​អស់។ ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ការ​ប្រកួត​ពាន​ FIFA Club World Cup ​ដែល​នឹង​ចាប់​ផ្ដើម​ពី​យប់​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២០​ខែ​នេះ៕

    FireShot-Screen-Capture-812-2014-FIFA-Club-World-Cup-Wikipedia-the-free-encyclopedia-en_wikipedia_org_wiki_2014_FIFA_Club_World_Cup

    • Blogger Comments
    • Facebook Comments
    Item Reviewed: James ​​Rodriguez ​​​អាច​​មិន​​បាន​​លេង​​នៅ FIFA Club World Cup Rating: 5 Reviewed By: Unknown
    Scroll to Top