• ព័ត៌មានថ្មី

    Monday, December 22, 2014

    ភាពយន្ត​ថ្មី​៣​រឿង ឈរ​លើ​​កំពូល​លើ​តារាង Box Office សប្ដាហ៍​នេះ

    ខ្សែ​ភាពយន្ត “Hobbit” វគ្គ ​ចុង​ក្រោយ​ដឹកនាំ​ដោយ Peter Jackson បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​លើ​តារាង​ចំណូល​ភាពយន្ត​អាមេរិក Box Office ដោយ​អាច​រក​ចំណូល​បាន ៥៦,២​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នា​ចុង​សប្ដាហ៍​មុន។ ​បើ​គិត​ចាប់​ពី​ថ្ងៃ​ពុធ​ដែល​បញ្ចាំង​ដំបូង ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន ៩០,៦​លាន​ដុល្លារ​ហើយ​ពី​ការ​បញ្ចាំង​នៅ​អាមេរិក និង​កាណាដា។

    ចំណាត់ថ្នាក់​លេខ​ពីរ​ក៏​ជា​ខ្សែ​ភាពយន្ត​ថ្មី​ទើប​ចេញ​បញ្ចាំង​បាន​មួយ​ សប្ដាហ៍​ដែរ គឺ​ភាពយន្ត​បែប​កំប្លែង “Night at the Museum: Secret of the Tomb” ដែល​ជា​ភាពយន្ត​ចុង​ក្រោយ​របស់​តារា​សម្ដែង Robin Williams។ ចំណាត់ថ្នាក់​ទី​៣ គឺ​ខ្សែ​ភាពយន្ត​មនោសញ្ចេតនា​អំពី​ជីវិត​ក្មេង​ស្រី​ “Annie” ដែល​ទើប​បញ្ចាំង​សប្ដាហ៍​ដំបូង​ដូច​គ្នា។


    ខាង​ក្រោម​នេះ​គឺ​ជា​តារាង​ចំណូល​ភាពយន្ត​ទាំង​១០​រឿង ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​អាមេរិក អំឡុង​ពេល​ចុង​សប្ដាហ៍​កន្លង​ទៅ៖

    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    The Hobbit: The Battle of the Five Armies ៥៦,២​លាន​ដុល្លារ ៩០,៦​លាន​ដុល្លារ
    Night at the Museum: Secret of the Tomb ១៧,៣​លាន​ដុល្លារ ១៧,៣​លាន​ដុល្លារ
    Annie (2014) ១៦,៣​លាន​ដុល្លារ ១៦,៣​លាន​ដុល្លារ
    Exodus: Gods and Kings ៨​លាន​ដុល្លារ ៣៨,៩​លាន​ដុល្លារ
    The Hunger Games: Mockingjay – 1 ,៧​លាន​ដុល្លារ ២៨៩,២​លាន​ដុល្លារ
    Wild (2014) ,១​លាន​ដុល្លារ ,២​លាន​ដុល្លារ
    Top Five ,៥៧​លាន​ដុល្លារ ១២,៤​លាន​ដុល្លារ
    Big Hero 6 ,៥៦​លាន​ដុល្លារ ១៩០,៤​លាន​ដុល្លារ
    Penguins of Madagascar ,៥២​លាន​ដុល្លារ ៦៤,១​លាន​ដុល្លារ
    ១០ P.K. ,៤​លាន​ដុល្លារ ,៤​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត​ថ្មី​៣​រឿង ឈរ​លើ​​កំពូល​លើ​តារាង Box Office សប្ដាហ៍​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top