• ព័ត៌មានថ្មី

    Monday, December 22, 2014

    Google Adsense ការ​ពិត​អីចឹង​ទេ!

    អ្វី​ទៅ​ជា​ Google Adsense ? ​បច្ចុប្បន្ន​មាន​ប្រិយមិត្ត​មួយ​ចំនួន​នៅ​ឡើយ​មិន​ស្គាល់​ពី Google Adsense ​ ហើយ​ដោយ​សារ​តែ​មាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ការ​បង្កើត ​​ក៏​មាន​ប្រិយមិត្ត​មួយ​ចំនួន​កំពុង​តែ​ស្វះ​ស្វែង​រក​ទិញ​ Google Adsense ក្នុង​តម្លៃ​មួយ​ថ្លៃ។

     333333333333333333


    លោក​ ជាង​ សេង​ងួន បាន​ឲ្យ​ដឹង​ថា Google Adsense គឺ​ជា​កម្មវិធី​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​ដែល​បង្កើត និង ដំណើរការ​ដោយ​ក្រុមហ៊ុន​ធំ​ជាង​គេ​ទី ១ ខាង internet គឺ Google Inc. ។ ម្ចាស់​គេហទំព័រ និង blog ទាំង​អស់​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ទៅ​ក្នុង​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​ទំព័រ​ www.google.com/adsense/ ​រួច​ពួកគេ​អាច​ដាក់ អក្សរ, រូបភាព, វីដេអូ, flash និង ប្រភេទ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​មក​ដាក់​លើ​គេហទំព័រ ឬ blog របស់​ពួកគេ​បាន។


    user buy google adsense


    លោក​បន្ត​ថា ​បច្ចុប្បន្នដោយសារ​មាន​ការ​ពិបាក​ក្នុង​ការ​បង្កើត​ Google Adsense ទើប​ធ្វើ​ឲ្យ​ម្ចាស់​គេហទំព័រ និង Blog មួយ​ចំនួន​បង្ខំ​ចិត្ត​ដើរ​ទិញ​ក្នុង​តម្លៃ​មួយ​ថ្លៃ​អាច​រហូត​ដល់​រាប់​រយ​ ដុល្លារ។


    សេង​ងួន​ បន្ថែម​ថា ហេតុ​ដែល​ប្រិយមិត្ត​ទាំង​នោះ​ធ្វើ​ដូច្នេះ​ក៏​ព្រោះ​តែ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនេះ​ត្រូវ​បាន​គ្រប់គ្រង​​ដោយ​ក្រុមហ៊ុន Google ហើយ​ប្រិយមិត្ត​ទាំង​នោះ​អាច​បង្កើត​ប្រាក់​ចំណូល​ទៅ​តាម​លក្ខណៈ​ក្នុង​ ចុចមួយ​​ Click ​និងទទួល​បានប្រាក់ចំណូល​ប្រហែលពី ១ សេន​ អាចទៅដល់ ១ ដុល្លារជាដើម។


    យ៉ាង​ណា​ប្រាក់​ដែល​ទទួល​បាន​គឺ​ពេល​ខ្លះ​អាច​បើក​បាន​តាម​រយៈ Western Union និង ពេលខ្លះ​មិន​អាច​បើក​បាន​ប៉ុន្តែ​អាច​ចាយ​លើ​អនឡាញ។ លោក​បាន​បញ្ជាក់​ថា​សម្រាប់​ប្រាក់​ដែល​អាច​បើក​បាន​គឺ​ប្រហែល​ចាប់​ពី ៥០ ដុល្លារ​ឡើង​ទៅ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Google Adsense ការ​ពិត​អីចឹង​ទេ! Rating: 5 Reviewed By: Unknown
    Scroll to Top