• ព័ត៌មានថ្មី

    Friday, December 5, 2014

    Ronaldo ​បាន​ពាន​១ទៀត​ហើយ គឺ​ពាន World’s Top Scorer

    Cristiano Ronaldo ​ដែល​ជា​បេក្ខភាព​​ដណ្ដើម​ពាន FIFA Ballon d’Or ឆ្នាំ​នេះ ​បាន​​ទទួល​​​ពាន​រង្វាន់​​មួយ​​ទៀត​ហើយ​កាល​ពី​យប់​មិញ​នេះ​ គឺ​​ពាន​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​​​ប្រចាំ​ឆ្នាំ​​២០១៣ (World’s Top Goalscorer of 2013) ដែល​រូប​គេ​រក​បាន​៦៩​គ្រាប់។ ពាន​រង្វាន់​នេះ​ជា​ពាន​របស់​​សហព័ន្ធ​​ប្រវត្តិ​សាស្រ្ដ និង​ស្ថិតិ​កីឡា​បាល់ទាត់​អន្តរជាតិ (IFFHS)



    បន្ទាប់​ពី​ទទួល​បាន​ពាន​នេះ​ភ្លាម​ CR7 ​បាន​បង្ហោះ​រូប​គេ​កាន់​ពាន​នេះ​ភ្លែត​ទៅ​ក្នុង​ Instagram និង Facebook ​របស់​​ខ្លួន​ដោយ​បាន​សរសេរ​ពី​លើ​ថា៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ទទួល​ពាន​នេះ​ពី​ខាង​សហព័ន្ធ​កីឡា​ អន្តរជាតិ​។ សូម​អរគុណ​ចំពោះ​អ្នក​រាល់​គ្នា”។


    2277740800000578-0-image-a-9_1417724750061

    ៦៩​គ្រាប់​ដែល​ Ronaldo ​រក​បាន​នៅ​ឆ្នាំ​២០១៣ ​គឺ​នៅ​ Real Madrid ​៥៩​គ្រាប់​ ​និង​១០​គ្រាប់​ទៀត​​រក​បាន​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ សម្រាប់​រដូវ​កាល​ថ្មី​នេះ​ដែរ ​កីឡាករ​​វ័យ​២៩​ឆ្នាំ​រូប​នេះ​រក​បាន​២៦​គ្រាប់​ទៀត​ហើយ​គឺ​ La Liga ២០​គ្រាប់ , Champions League ​៤​គ្រាប់​ និង​ UEFA Super Cup ​២​គ្រាប់​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​បាន​ពាន​១ទៀត​ហើយ គឺ​ពាន World’s Top Scorer Rating: 5 Reviewed By: Unknown
    Scroll to Top