• ព័ត៌មានថ្មី

    Monday, December 8, 2014

    Aguero ​របួស​យ៉ាង​ហោច​ណាស់​ ខាន​លេង​មួយ​ខែ

    Sergio Aguero កីឡាករ​ជើង​ស៊ុត​របស់​​ក្រុម​មេឃ​ខៀវ​​ Manchester City អាច​នឹង​ខកខាន​លេង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ។

    លទ្ធផល​នៃ​ការ​ពិនិត្យ​ពី​ក្រុម​វេជ្ជបណ្ឌិត​រំពឹង​ថា​នឹង​ចេញ​នៅ​ថ្ងៃ​ នេះ ហើយ​ប្រសិន​បើ​អ្វីៗ​ដូច​ការ​រំពឹង​ទុក​មែន​នោះ Aguero នឹង​មិន​អាច​លេង​​៧ប្រកួត គិត​ចាប់​ពី​ប៉ះ Roma នៅ​ Champions League យប់​ថ្ងៃ​ពុធ។​


    កីឡាករ​​អាហ្សង់ទីន​ វ័យ​​២៦​ឆ្នាំ​រូប​នេះ​ បាន​រង​របួស​​សរសៃ​​គន្លាក់​ក​ជើង​ ពេល​ Man City ឈ្នះ​ Everton ១-០ កាល​ពី​យប់​​ថ្ងៃ​សៅរ៍ ដោយ​បាន​ត្រឹម​ដើរ​ចេញ​ពី​ទីលាន​ទាំង​ទឹក​ភ្នែក។

    របួស​នេះ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​អ្នក​ចាត់ការ Manuel Pellegrini ដោយ​សារ​តែ​ក្រុម​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ពេល​ប៉ះ Roma ដើម្បី​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ UCL។ យ៉ាង​ណា​ក្ដី ​អ្នក​ចាត់ការ​រូប​នេះ​​​ហាក់​ធូរ​ចិត្ត​បន្តិច​ដែរ ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ខ្លួន​មិន​រង​របួស​ធ្ងន់​ដល់​ថ្នាក់​ អវត្តមាន​រាប់​ខែ​នោះ​ដែរ ខណៈ​ក្រុម​បាន​រំកិល​ទៅកាន់​តែ​ជិត​ក្រុម​កំពូល​តារាង Chelsea ដោយ​ចាញ់​តែ​៣ពិន្ទុ​ប៉ុណ្ណោះ។​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: Aguero ​របួស​យ៉ាង​ហោច​ណាស់​ ខាន​លេង​មួយ​ខែ Rating: 5 Reviewed By: Unknown
    Scroll to Top