• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    Xavi ​ថា​ CR7 ​មិន​សម​ជាប់​ឈ្មោះ​​៣​នាក់​ចុង​ក្រោយ​ Ballon d’Or

    ខ្សែ​បម្រើ​ចាស់​វស្សា Xavi ​បាន​និយាយ​ថា Cristiano Ronaldo ​មិន​សម​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​ទាំង​៣​នាក់​ដើម្បី​​ដណ្ដើម​ពាន​ FIFA Ballon d’Or ​នោះ​ទេ ​កុំ​ថា​ឡើយ​ឈ្នះ​ពាន​នេះ​ទៀត​នោះ​ ព្រោះ​រូប​គេ​មិន​បាន​ជួយ​ក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់​​នៅ​ World Cup ​ឡើយ។


    កាសែត​ Sport របស់​អេស្ប៉ាញ​ ​បាន​សម្ភាសន៍​ Xavi ​អំពី​យោបល់​​របស់​គេ​ចំពោះ​បេក្ខភាព Ballon d’Or ​ទាំង​៣​នាក់​នោះ ថា​តើ​ពួកគេ​ទាំង​៣​សម​ជាប់​ឈ្មោះ​នេះ​ឬ​អត់?

    ខ្សែ​បម្រើ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ឆ្លើយ​ថា៖ “ប្រសិន​បើ​តាម​គំនិត​ខ្ញុំ​ ៣នាក់​ចុង​ក្រោយ​នៅ Ballon d’Or ​សម​តែ​ទី​១​ Messi , ទី២ Philipp Lahm ​និង​ទី​៣ គឺ​ Javier Mascherano។ ខ្ញុំ​គិត​ថា Ronaldo ​​​មិន​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បាន​ច្រើន​នៅ World Cup នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា World Cup គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​រដូវ​កាល”។

    2434378D00000578-2885471-image-m-2_1419368385578

    1F9FEB5700000578-2885471-image-a-8_1419379158274

    បន្ថែម​ទៅ​លើ​សំនួរ​ខាង​លើ​នេះ​ Xavi ​ក៏​បាន​និយាយ​ពី​រឿង​ Messi ​នៅ Barcelona ​ដែរ​ថា៖ “ខ្ញុំ​មិន​គិត​ថា​គាត់ (Messi) ​​ចង់​ចាកចេញ​នោះ​ទេ ព្រោះ​ខ្ញុំ​ឃើញ​គាត់​សប្បាយ​ចិត្ត​ណាស់​នៅ​ Camp Nou។ រដូវ​កាល​នេះ​គាត់ ​ដូច​ជា​លេង​ដល់​ចំណុច​កំពូល​​ហើយ​ ហើយ​ក៏​មិន​ដែល​មាន​បញ្ហា​អី​ជាមួយ​សមាជិក​នៅ​ក្នុង​ក្រុម​ដែរ។ យើង​លេង​បាល់​ជាមួយ​គ្នា​ដូចជា​គ្រួសារ​មួយ​ទៅ​ហើយ”។

    24311A7900000578-0-image-a-4_1419365310050


    បេក្ខភាព​២៣នាក់​នៃ​​​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោ​ក ឬ  FIFA Ballon d’Or ​ត្រូវ​ជ្រើស​រើស​ដោយ​អ្នក​ជំនាញ​មក​ពី​គណៈកម្មាធិការ​របស់ FIFA និង​​ទស្សនាវដ្ដី​បារាំង France Football។ ​ចំណែក​បេក្ខភាព​៣នាក់​ចុង​ក្រោយ​នេះ គឺ​បាន​មក​ពី​ការ​បោះឆ្នោត​នៃ​ក្រុម​​អ្នក​សារព័ត៌មាន​ដែល​បាន​ជ្រើសរើស​​​ គ្រូ​បង្វឹក​ជម្រើស​ជាតិ និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​របស់​ប្រទេស​សមាជិក​ FIFA។ លទ្ធផល​ចុង​ក្រោយ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

    តើ​ប្រិយមិត្ត​យល់​ស្រប​ការ​លើក​ឡើង​របស់ Xavi ដែរ​ឬ​ទេ?
    • Blogger Comments
    • Facebook Comments
    Item Reviewed: Xavi ​ថា​ CR7 ​មិន​សម​ជាប់​ឈ្មោះ​​៣​នាក់​ចុង​ក្រោយ​ Ballon d’Or Rating: 5 Reviewed By: Unknown
    Scroll to Top