• ព័ត៌មានថ្មី

    Friday, December 12, 2014

    Liverpool ​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​ហើយ?

    ក្រុម Liverpool ​កំពុង​ប្រកាស​រក​អ្នក​ចាត់​ការ​ថ្មី​ជំនួស​លោក​ Brendan Rodgers ហើយ បន្ទាប់​ពី​​អ្នក​ចាត់ការ​វ័យ​៤១ឆ្នាំ​ ​ដឹក​នាំ​ក្រុម​មិន​សូវ​ជា​បាន​ផល​សោះ​នា​រដូវ​កាល​នេះ។


    យោង​តាម​អ្នក​កាសែត​ម្នាក់​ឈ្មោះ Duncan Castles ​ដែល​តែងតែ​ស្និទ្ធ​ជាមួយ​ក្រុម Liverpool ​បាន​ឱ្យ​ដឹង​ថា​ក្រុម​ហង្ស​ក្រហម​មិន​​ពេញ​ចិត្ត​ជាមួយ Rodgers ​ប៉ុន្មាន​ទេ​រដូវ​កាល​នេះ ហើយ​កំពុង​តែ​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​មក​ជំនួស​ហើយ​។ ចំណែក​ហេតុ​ផល​នៃ​ការ​ចង់​បាន​អ្នក​ចាត់​ការ​ថ្មី​នេះ​នៅ​មិន​ទាន់​ដឹង​ ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​កាសែត​ខាង​លើ​បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ថា​ប្រហែល​មក​ពី​ បញ្ហា​ទិញ​កីឡាករ​ក្នុង​តម្លៃ​ថ្លៃ​ហើយ​មិន​មាន​សមត្ថភាព​ ដែល​ធ្វើ​ឱ្យ​ក្រុម​ធ្លាក់​ចេញ​ពី Champions League ​និង​មិន​បាន​​ចំណាត់​ថ្នាក់​ល្អ​នៅ​ Premier League ។

    1400x9879-e1418283087768

    Rodgers ​មក​ដឹក​នាំ​ហង្ស​ក្រហម​តាំង​ពី​ឆ្នាំ​២០១២​មក​ ប៉ុន្តែ​មិន​ទាន់​បាន​នាំ​ក្រុម​លើក​ពាន​បាន​ម្ដង​នៅ​ឡើយ​ទេ។ ហើយ​ចំពោះ​រឿង​លក់​ខ្សែ​ប្រយុទ្ធ Luis Suarez ​ទៅ​ Barcelona ​នោះ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នោះ​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool ​ស្វែង​រក​អ្នក​ចាត់​ការ​ថ្មី​ហើយ? Rating: 5 Reviewed By: Unknown
    Scroll to Top