• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    ដៃ​គួ​រក​ស៊ី​ជាមួយ​គ្នា ​​ត្រូវតែ​​ជា​មនុស្ស​ប្រភេទ​​ណា?

    ការ​​​​មាន​មុខ​របរ​​ អាជីវកម្ម​ ​ឬ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ជា​​ក្ដី​​​ប្រាថ្នា​​ដែល​មនុស្សភាគ​ច្រើន​​ ស្រមៃ​ចង់​បាន​ ​ព្រោះ​នៅ​ពេល​ដែល​មាន​អាជីវកម្ម​ខ្លួន​ឯង​ លោក​អ្នក​មិន​ខ្វល់​ពី​ត្រូវ​មេ​ស្ដី​បន្ទោស​ ​ឬ​ឲ្យ​គេ​កំណត់​ប្រាក់​កម្រៃ​ប្រចាំ​ខែ​របស់​អ្នក​ឡើយ។ ​ការ​ផ្តើម​អាជីវកម្ម​ថ្មោង​ថ្មី​ ទន្ទឹម​នឹង​​មាន​គម្រោង​ផែន​ការ​ និង​បទពិសោធន៍​មួយ​​ច្បាស់​លាស់ តើ​​​​​អ្នក​​​ប្រាកដហើយ​ឬ​នៅ​ថា ​ដៃ​គូ​រក​ស៊ី​របស់​អ្នក​​ជា​បុគ្គល​ប្រភេទ​ណា​?​

    ដើម្បី​​​ជ្រាប​ច្បាស់​​លោក​ ហៃ​ វណ្ណា សហគ្រិន​វ័យ​ក្មេង​​ក្រុមហ៊ុន​ VACS ​international Inc  ​​​ដែល​ជា​​ក្រុមហ៊ុន​​​កូន​ខ្មែរ​មួយ​​​​រូប​មាន​​ស្នាក់​​ការ​នៅ​ទីក្រុង​ TOKYO ប្រទេស​​ជប៉ុន​​​បាន​​​​កត់​សំគាល់​​នូវ​សំខាន់​មួយ​​ចំនួន​ដូច​ខាង​ក្រោម៖
    -ទំ​ទុក​ចិត្ត​​​

    ការ​ជឿ​ទុក​គ្នា​​ទៅ​​​វិញ​ទៅ​មក​ គឺ​ជា​ចំណុច​​ដំបូង​បង្អស់​​ ដែល​ដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​ត្រូវ​តែ​មាន​​​ និង​យល់​ច្បាស់​​ពី​គ្នា​។​ នៅ​ក្នុង​​ចំណុច​មួយ​​តើ​ដៃ​គូ​រក​ស៊ី​​ជាមួយ​​​នឹង​យល់​ពី​អ្វី​ដែល​យើង​​ធ្វើ​ដែរ​ឬ​អត់​? ​ព្រោះ​​​គ្រប់​សកម្មភាព​​ការងារ​ជា​ច្រើន​​​​នឹង​ត្រូវ​បំពេញ​​​ដើម្បីភាព​រីក​ចម្រើន​​ក្នុង​​ក្រុមហ៊ុន​។

    -សម្លឹង​មើល​សក្កានុពល​ និង​លក្ខណៈ​សម្បត្តិ​ទាំង​សង្ខាង

    ការ​សម្លឹង​មើល​សក្កានុពល ​​និង​លក្ខណៈ​សម្បត្តិ​ដៃ​គូ​ក៏​ជា​ប្រការ​សំខាន់​ដែរ​​​​ ព្រោះ​យើង​នឹង​អាច​ដឹង​​បាន​​ថា តើ​ចំណុច​ខ្លាំង​អ្វី​ ដែល​​យើង​ទាំង​ពីរ​នាក់​​​អាច​​​ផ្គុំ​​គ្នា​​បង្កើត​ជា​គ្រឹះ​ដ៏​រឹង​មាំ​មួយ ​ដើម្បី​​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​​​។​ ​​គ្រប់​កិច្ច​ការ​ទាំង​​អស់​​​នឹង​ត្រូវ​ចាប់​​ផ្តើម​​ ក្នុង​រយៈ​ពេល​​យូរ​អង្វែង​​ ពោល​គឺ​មិន​មែន​ចាប់​​ផ្តើម​​ពីរ​ ឬ​បី​ថ្ងៃ​ ហើយ​ដើរ​ដល់​ផ្លូវ​បំបែក​​នោះ​ទេ។​
    ​​​
    -​​​មិន​ផ្តោត​លើ​ដើម​ទុន របស់​​ដៃ​គូ​

    ជា​ធម្មតា​ការ​​ចាប់​​ដៃ​គូ​រក​ស៊ី​ជា​មួយ​គ្នា​ មិន​ត្រូវ​​​ផ្តោត​សំខាន់​​លើ​​ផល​​ទុន​​​​​ដែល​គាត់​មាន​នោះ​ទេ​។ ចំណុច​​សំខាន់​គឺ​បទ​ពិសោធន៍​ ចំណេះ​ដឹង​ ចំណេះ​ដឹង​ដែល​​​​​​ដៃ​គូ​មាន​​ ទើប​អាច​រក​ស៊ី​ជាមួយ​គ្នា​បាន​ ឆ្ពោះ​ទៅ​រក​​​ភាព​រី​ចម្រើន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដៃ​គួ​រក​ស៊ី​ជាមួយ​គ្នា ​​ត្រូវតែ​​ជា​មនុស្ស​ប្រភេទ​​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top